2022/12/07 at 4:04 PM
Banner Top
ដាច់យ៉ៃពេក! អភិបាលរងខេត្ដកំពតមួយរូប លួចយករថយន្តរដ្ឋទៅបញ្ចាំ ចុងក្រោយអស់តំណែង

កំពត៖ លោក ហាស់ សុបិន្ត អភិបាលរងខេត្តកំពត មានឋានន្តរសក្តិថ្នាក់លេខ៤ ត្រូវបញ្ចប់តំណែងភ្លាមៗក្រោយធ្លាយដំណឹងថា រូបលោកបានយករថយន្តរបស់រដ្ឋទៅបញ្ចាំជាថ្នូរនឹងប្រាក់ប្រមាណជា ៣ម៉ឺនដុលារអាមេរិច។

យ៉ាងណាមិញ តាមប្រភពច្បាស់ការបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្តដែលលោក ហាស់ សុបិន្ត យកទៅបញ្ចាំនោះមានស្លាកលេខ រដ្ឋ៥៤ ២-០៩៩៩ ជាប្រភេទឡាន  Lexus LX570 ហើយលោកបានធ្វើការកែរស្លាកលេខទៅជា ភ្នំពេញ ២AB-7513 ដើម្បីបញ្ចាំដោយទទួលបានទឹកប្រាក់ប្រមាណជា ៣ម៉ឺនដុលារ។

បន្ទាប់ពីបែកធ្លាយ ចំពោះរឿងរ៉ាវដែលបានកើតឡើងដូចរៀបរាប់ខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដកតំណែង លោក ហាស់ សុបិន្ត បច្ចុប្បន្នជា អភិបាលរងខេត្តកំពត ដោយបញ្ឈរជើងលោក មកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ។នេះបើយោងតាម អនុក្រឹត្យមួយដែល សម្រេចដោយ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន ៕

អនុក្រឹត្យផ្ទេរភារកិច្ច
អនុក្រឹត្យផ្ទេរភារកិច្ច
លោក ហាស់ សុបិន្ត
កិច្ចសន្យាបញ្ចាំរថយន្ត
ឡានរដ្ឋដែលយកទៅបញ្ចាំ
Banner Content

Related Article

0 Comments

Leave a Comment