2022/11/30 at 9:57 PM
Banner Top
មិនធម្មតា! លោកគ្រូមហាជ័យ ដែលល្បីក្នុងហ្វេសប៊ុករឿងមានបារមីកាន់ ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចព្រះអភិសេរីសុគន្ធា បួរគ្រី

ភ្នំពេញ៖ នាមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយរូបភាពប៉ុន្មានស្លឹកដែលអមជាមួយខ្លឹមសារ ដែលសរសេររៀបរាប់យ៉ាងដូចច្នេះថា​

« ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ!!!ខ្ញុំបាទ​ លោកគ្រូ​មហាជ័យ​ម្ចាស់វិមានមហាជ័យ​ មានសេចក្ដីត្រេកអរនិងអរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រាស់ខ្ញុំបាទជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជា​បុណ្យ​មីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​នៃព្រះរាជាណាចក្រកម្ពុជា ❤️❤️❤️🙏🏼🙏🏼🙏🏼🙏🏼 »។ ហើយសំណេរទាំងស្រុងនេះផងដែរ បានផុសចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់លោកគ្រូ មហាជ័យ បើយោងតាមសំណេរខាងលើមានន័យថា លោកគ្រូមហាជ័យ ដែលល្បីថាមានបារមីកាន់នោះ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចព្រញអភិសេរីសុគន្ធាបួរគ្រី។

លោកគ្រូមហាជ័យ ក្នុងពិធីតែងតាំង

សូមបញ្ជាក់ដែលថា លោកគ្រូខាងលើ ត្រូវបានប្រជាជនខ្មែរភាគច្រើនជឿថាអាចមើលធ្លុះអំពីរឿងរ៉ាវនានា ហើយមហាជនក៏បានស្គាល់លោកមកជាហូរហែរតាមរយៈ ការវីដេអូនានាលើបណ្ដាញសង្គម៕

លោកគ្រូមហាជ័យ ក្នុងពិធីតែងតាំង
លោកគ្រូមហាជ័យ ក្នុងពិធីតែងតាំង
លោកគ្រូមហាជ័យ ក្នុងពិធីតែងតាំង
លោកគ្រូមហាជ័យ ក្នុងពិធីតែងតាំង

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment