2022/12/07 at 5:36 PM
Banner Top
ក្ដៅៗ! នាយ ចេនឡា ប្រកាសឈប់សម្ដែងរួមគ្នាជាមួយ ស្រីពីន ព្រោះស្អប់នាងរឿងមួួយនេះ

ភ្នំពេញ៖ សង្គ្រាមពាក្យសម្ដីរវាងតារាកំប្លែង នាយ ចេនឡា និងស្រីពីន កំពុងក្លាយជាប្រធានបទដ៏ក្ដីគគុកសម្រាប់អ្នកលេងបណ្ដាញសង្គម ដោយធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ហើយដើមហេតុដែលបង្ករឲ្យមានរឿងនេះកើតឡើងមកពីនិយាយដើមគ្នាទៅវិញទៅមក រហូតដឹងដល់សាម៉ីខ្លួនក៏តឹងសរសៃក៏ដាក់គ្នាតែម្ដង។

រឿងហេតុដើមឡើយ បើយោងតាមការផុសចេញពីហ្វេសប៊ុករបស់តារាកំប្លែងនាយចេនឡា ដោយលោកបាននិយាយបកអាក្រាត ស្រីពិន ថាជាមនុស្សធ្វើគុណបានទោស ក្នុងសំណេរនោះបានសរសេរយ៉ាងដូចច្នេះថា « ស្ដាយណាស់ ដែលខ្ញុំស្គាល់អ្នក ធ្វើគុណបានទោស ស្អប់បំផុតមិនចេះសួរហេតុផល អោយច្បាស់លាស់ ជឿសំដីអ្នកដទៃ រាងហើយរឿងយកអាសារមនុស្សស្រី សូមជំរាបដល់គ្រប់បណ្ដារ ក្រុមហ៊ុន បណ្ដារផលិតកម្មទាំងអស់ បើហៅស្រីពិនធ្វើការ សូមកុំហៅខ្ញុំ មានខ្ញុំអត់គាត់ មានគាត់អត់ខ្ញុំ »។

ស្រីពីន

យ៉ាងណាមិញបន្ទាប់ពីសំណេរដែលរៀបរាប់ខាងលើបានផុសជាសាធារណៈ ស្រីពីន ក៏មិនបង្អង់យូរដែរ ក៏បានវាយបកទៅកាន់នាយ ចេនឡា វិញដោយនាងរៀបរាប់យ៉ាងវែងអន្លាយយ៉ាងដូចច្នេះថា « ខឹងមែនបង? គ្រាន់តែថាបងឯងនិយាយអាក្រក់ពីខ្ញុំប្រាប់គេមែនអត់នឹងខឹងមែនបង? ចុះបើបងពិតជាមិនបាននិយាយទេ ក៍អត់ទៅ? ក៍ចប់ទៅ អីក៍ប្រកាសសង្រ្កាមអីដល់ថ្នាក់និងនោះ!!! អំពើល្អជួយខ្ញុំ ខ្ញុំដឹងតើតែបើជួយខ្ញុំហើយដើរនិយាយអាក្រក់ពីខ្ញុំបែបនេះបែបនោះដដែលហ្នឹងគិត ថាសមនឹងតម្លៃជួយហ្នឹងដែរ។ ចរឹកដូចក្មេងបង ចាស់ហើយណាកុំធ្វើដូចក្មេងចឹង អត់សមនិង មុខបងឯងទេ! ដឹងនៅ »៕

ចេនឡា
ស្រីពីន
ចេនឡា
ចេនឡា

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388