2022/11/28 at 11:55 PM
Banner Top
មានដែលលួចក្រាស់គាត់អត់? ១០ចំណុច ពីបុរសសង្ហារ Song Joong Ki ធានាថាអ្នកមិនទាន់បានដឹងពីមុនមក

កូរ៉េខាងត្បូង៖ សម្រាប់ប្រិយមិត្តដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគរបស់កូរ៉េ លោកអ្នកច្បាស់ជាស្គាល់តារាសម្ដែងមុខក្មេងជាងវ័យ លោក Song Joong Ki ជាក់ជាពុំខាន។

លោក Song Joong Ki បានចូលប្រឡូកក្នុងវិស័យកុនអស់ជាច្រើនឆ្នាំមកហើយ ហើយមានស្រីៗដែលជាអ្នកគាំទ្រមិនតិចនាក់នោះទេដែលមានកូនចិត្តលួចស្រលាញ់រូបលោកនោះ នេះក៏ព្រោះតែលោកមានស្នាមញញឹមដ៏ទាក់ទាញ សម្បុរសរគួរជាទីគយគន់ ព្រមទាំងមានដងខ្លួនសង្ហារជាងគេផងដែរ។

យ៉ាងណាមិញ នៅថ្ងៃនេះយើងនឹងលើកយករឿងពិត ១០យ៉ាង ពីបុរសសង្ហាររូបនេះមកសម្រាយជូនលោកអ្នកឲ្យបានដឹងដូចខាងក្រោម៖

  1. លោកបានរៀបការជាមួយនឹងអ្នកនាង Song Hye Kyo ប៉ុន្តែ​គួរ​ឲ្យស្ដាយ​ចំណង​អាពាហ៍ពិពាហ៍​ត្រូវកាត់ផ្ដាច់ ឈាន​ដល់ការលែងលះនៅ​ខែកក្កដា ឆ្នាំ២០១៩។
  2. ក្រៅពីពូកែសម្ដែង Joong Ki ក៏​មាន​ជំនាញ​រ៉េប​មិនចាញ់អ្នកអាជីពដែរ។
  3. Song Joong Ki គឺជា​មនុស្ស​ម្នាក់ដែលមិនអាច​ផឹក​ស្រា​បាន​ច្រើន​ឡើយ។
  4. បំណង​ចូល​សិល្បៈនេះ ដំបូង​ឡើយត្រូវ​បាន​ឪពុក​ម្ដាយ​ជំទាស់។
  5. លោកគឺជាសិស្សដែលមាន​ប្រជាប្រិយបំផុតកាល​នៅ​រៀនមហាវិទ្យាល័យ។
  6. កាលពីរៀននៅវិទ្យាល័យ Joong Ki ធ្លាប់ជា​អ្នក​ជិះ​ស្គី​ល្បឿន​លឿន​ ហើយ​ថែម​ទាំង​ធ្លាប់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួតថ្នាក់​ជាតិ ៣ដង ព្រម​ទាំងឈ្នះ​បានពាន​រង្វាន់​ជា​ច្រើនពី​កម្មវិធី ធំៗទៀតផង។
  7. តារា​ប្រុស​រូបនេះ​ជា​និស្សិត​ដែល​បញ្ចប់​ការសិក្សាផ្នែកសេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ Sungkyunkwan
  8.  នៅអាយុ ៧ឆ្នាំ Joong Ki មាន​ឈ្មោះ​ថា​ Song Seul Ki
  9. Song Joong Ki កើត​នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ នៅ Daejeon ប្រទេស​កូរ៉េ​ខាងត្បូង៕
Song Joong Ki
Song Joong Ki
Song Joong Ki
Song Hye Kyo
Song Hye Kyo

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

មិនពិសេសមិចបាន! ពេជ្រ សោភា នឹងលេចចេញវត្តមានជាគណ:កម្មការក្នុងកម្មវិធី Miss Universe របស់កម្ពុជាឆាប់ៗនេះ
Song Hye Kyo ជាប់ឈ្មោះជារាជិនី​អចលនទ្រព្យ ក្រោយទិញផ្ទះមួយតម្លៃ ​១៩​លាន​ដុល្លារ
បញ្ជី​ទេវតា​បើក​ហើយ​អ្នក​ឆ្នាំ​ទាំង​៦​នេះ​សម្បត្តិ​សេដ្ឋី​ជិតមក​ដល់​ហើយ​
ក្រឡាប់ចាក់អស់ហើយ! តារាសម្ដែងឆ្នើមលោក ទិនហ្វី​ អាចនឹងប្រឈមមុខនឹងការជាប់បំណុលរាប់លានដុល្លារ ព្រោះតែរឿងមួយនេះ…
​បង​ប្រុស​ជីដូនមួយចិត្តឆៅ​យក​កន្ត្រៃ​ចាក់​ប្អូនប្រុស​ជីដូនមួយ បណ្ដាល​ឱ្យ​​ស្លាប់នឹងកន្លែងជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ព្រោះរឿងតូចតាចមួយ
telegram : 066 74 3388