2022/12/10 at 2:53 PM
Banner Top
ស្អាតហើយចិត្តល្អទៀត! ល្អហួស បានបរិច្ចាគលុយផ្ទាល់ខ្លួនទៅសមាគមអ្នកស្ម័គ្រចិត្តខេត្តសៀមរាប ដើម្បីជួយអ្នកក្រីក្រ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្អូនស្រី ល្អហួស ដែលពុកម៉ែបងប្អូនបានស្គាល់ថាជាក្មួយបង្កើតរបស់កញ្ញា ប៊េនីក្វាន់ បានទទួលនូវលិខិតកោតសរសើរពី សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប ក្រោយប្អូនស្រីបានបរិច្ចាគលុយផ្ទាល់ខ្លួនដែលបានពីការថត និងការលក់នានាជួយដល់ជនខ្វះខាតនៅឯខេត្តសៀមរាប ចំនួន ១០០ដុលារអាមេរិច។

សូមបញ្ជាក់ដែលថា ប្អូនស្រីគឺជាតារាចំរៀងពន្លកថ្មីដែលទទួលបានការគាំទ្រភ្លុកទឹកភ្លុកដីពីមហាជននៅក្នុងស្រុក ក៏ដូចជាប្រជាជនថៃផងដែល ក្រោយប្អូនស្រីច្រៀងចំរៀង Cover ជាច្រើនបទចែកជូនបងប្អូនស្ដាប់នៅលើបណ្ដាញសង្គម ហើយមានការស៊ែរតៗគ្នាផ្អើលអស់អ្នកគាំទ្រទាំងចាស់ទាំងក្មេង។

  ប្អូនស្រី ល្អហួស

យ៉ាងណាមិញក្រោយការចំណាយថវិកាផ្ទាល់ខ្លួនដើម្បីទិញស្បៀងជួយអ្នកក្រក្សត់ ល្អហួស ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចូលទៅខមិនអបអរ ព្រមទាំងកោតសរសើរចំពោះនាង ដែលមានទឹកចិត្តល្អប្រពៃ៕

លិខិតថ្លែងអំណរគុណរបស់ សមាគមអ្នកសិល្ប:ស័្មគ្រចិត្តខេត្តសៀមរាប
  ប្អូនស្រី ល្អហួស
  ប្អូនស្រី ល្អហួស

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment