2022/12/01 at 11:12 AM
Banner Top
ស្អាតហើយចិត្តល្អទៀត! កុសុមា ចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីស្រោចស្រងវាសនាបុរសពីការម្នាក់

ភ្នំពេញ៖ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់ លោក តាន់ គីមសួ នៅមុននេះបន្តិច បានសម្ដែងការកោតសរសើរចំពោះពិធីការិនីរូបស្រស់ សម្ដីចាក់ទឹកមិនលេច សុភ័ក្រ កុសុមា ក្រោយនាងធ្វើរឿងដ៏គួរឲ្យស្ញប់ស្ញែងមួយជូនបុរសពិការជើងមួយរូប។

នៅក្នុងខ្លឹមសាររបស់ផុសនោះ បានរៀបរាប់យ៉ាងដូចច្នេះថា តារាស្រីសម្បុរសណ្ដែងបាយ កុសុមា បានចំណាយលុយផ្ទាល់ខ្លួនប្រមាណជា ៨០០ ដុលារអាមេរិចដើម្បីជួយដល់បុរសពិការម្នាក់ ដើម្បីបំពេញក្ដីស្រមៃជូនគាត់ ក្នុងការបង្កើតមុខរបរជាជាងជួសជុលគ្រឿងអេឡិចត្រួនិច។

គួរបញ្ជាក់ដែលថាកន្លងមក កញ្ញា តែងតែចូលរួមធ្វើបុណ្យជាហូរហែរ ដែលធ្វើឲ្យមហាជននាំគ្នាសារទរចំពោះទង្វើរល្អមួយនេះ ដែលមិនអាចកាត់ថ្លៃបាន៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment