2022/12/08 at 1:27 PM
Banner Top
ចង់លើសជាតិស្ករ! មាស​ សុខសោភា​ និងគូស្នេហ៍​ បង្ហាញភាពផ្អែមល្ហែមដាក់គ្នា ឃើញហើយរំភើបជំនួស

ភ្នំពេញ៖ មាស​ សុខសោភា ជាតារាចំរៀងចាស់វស្សាដែលកំពុងទទួលបានការគាំទ្រភ្លុកទឹកភ្លុកដីពីសំណាក់មិត្តអ្នកគាំទ្រគ្រប់វ័យ។

តារាស្រីល្បីឈ្មោះ​ មុខមានមន្តស្នេហ៍ រូបនេះ ទើបតែបញ្ចប់កុងត្រាថ្មីៗជាមួយផលិតកម្មទីក្រុងភាពយន្ត ហើយចុះកុងត្រាជាមួយផលិតកម្មថ្មីដែលមានអ្នកនាង ស្រីអូន ជាម្ចាស់ផលិតកម្ម ចំណែកបទចំរៀងទីមួយរបស់អ្នកនាងដែលបានចេញនៅផលិតកម្មថ្មីមួយនេះកំពុងទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន អំពីសំលេងដ៏ស្រទន់ និងរូបភាពសែនត្រជាក់ភ្នែកនៃសាច់រឿងរបស់បទចំរៀងមួយនោះ។

បើងាកមកមើលពីជីវិតឯកជនរបស់អ្នកនាងវិញ ជារឿយៗ មាស សុខសោភា តែងតែបានបង្ហោះរូបភាពជាមួយគូស្នេហ៍របស់នាងបង្ហាញដល់មហាជនទុកជាការកម្សាន្ត។តែយ៉ាងណាមិញ រូបភាពថ្មីបំផុតដែលបានផុសចេញពីផេកផ្លូវការរបស់អ្នកនាងនៅថ្ងៃនេះ បានធ្វើឲ្យមហាជនសាទរជាខ្លាំងក្រោយឃើញ មាស សុខសោភា ស្វីតខ្លាំងជាមួយគូស្នេហ៍នៅឯទីក្រុងអង្គរនៃទឹកដីសៀមរាបរបស់យើង។

អត្ថបទ៖ រ៉ន សុផាន់ណា

មាស សុខសោភា 
មាស សុខសោភា 
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388