2022/12/07 at 4:49 PM
Banner Top
លាភមកដល់ហើយ! ខែ​៦​ខែ​៧​ខែ​៨​ខាង​មុខ​នេះ​ឆ្នាំ​ទាំង​៨​លុយ​ចូល​ពេញដៃ​មាស​ហូរ​ហៀរ​ហឹប

យោង​តាម​ហោរាសាស្ត្រ​ចន្ទគតិ​ចិន​សែ ដែល​បាន​ចេញផ្សាយ​មុន​នេះ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៨​នេះ​សុទ្ធសឹងតែ​ជា​ឆ្នាំ ដែល​បាន​សាង​តែ​ផល​បុណ្យ​កុសល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កាលពី​ជាតិ​មុន ដូច្នេះ​ពួក​គេ​សម​នឹង​ទទួល​បាន លាភ ទ្រព្យ មាសប្រាក់ កែវកង សុភមង្គល ព្រមទាំង​សម្រេច​នូវ​រាល់​ការ​ប៉ងប្រាថ្នា​គ្រប់យ៉ាង ។ ផល​ល្អ និង​លាភ​សំណាង​នឹង​តបស្នង​អ្នក​កើត​ក្នុង​ឆ្នាំ​ទាំង​៨​នៅ​ក្នុង​ជាតិ​នេះ​ពោល​គឺ​នៅ​ក្នុង​រង្វង់​បី​ខែ​ខាង​មុខ​នេះ​តែ​ម្តង ។

ក្បួនហោរ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រង្វង់​បី​ខែ​នេះ​លោក​អ្នកមាន​បារមី​តេជះ មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូច​ធំ ប្រមូលផ្តុំ​លាភសក្ការៈ​ដើម្បី​ឱ្យ​ដំណើរ​ជីវិត​អ្នក​បាន​ក្លាយជា​មនុស្ស​មានសម្បត្តិ​ទ្រព្យ​មហាសាល ។

ជើង​លេខ​បាន​បន្ថែម​ថា អ្នក​ឆ្នាំ​ទាំង​៨​នេះ​សុទ្ធតែ​ជា​ក្រុម​ឆ្នាំ​ដែល​មាន​ទេវតា​តាម​ថែរក្សា មានសំណាង ឈ្នះ​អស់​មារ​សត្រូវ ប្រាថ្នា​អ្វី​តែង​បាន​សម្រេច ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​បាន​ក្លាយជា​សេដ្ឋី គហបតី ឬ​ក៏​អភិជន​ជាន់ខ្ពស់​ជាក់​ជា​មិន​ខាន ។

នៅ​រង្វង់​បី​ខែ​នេះ​លោក​អ្នកមាន​ង៉ូ​វ​ហេង​ល្អ មាន​លាភ មាន​លុយ មាសប្រាក់ វត្ថុ​មាន​តម្លៃ​ហូរ​ចូល​មក​ដូច​ទឹកបាក់​ទំនប់ ។ រីឯ​ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ បរិបូណ៌​ដោយ​មាសប្រាក់ ។ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​ជា​រៀង​រហូត ចំណែក​សេចក្តី​ស្នេហា កំលោះ​ក្រមុំ អ្នកមាន​គ្រួសារ អ្នក​មិន​ទាន់​មានគ្រួសារ មេម៉ាយ ពោះម៉ា់យ​ភប់ប្រសព្វ​តែ​សុភមង្គល ត្រជាក់ត្រជំ ថ្កុំថ្កើង​ដូច​ស្រមោច និង​ស្ករ​មហា​ប្រពៃ​ក្រៃ​លែង ។ ពណ៌​នាំ​លាភ​សំណាង ព​ណ៏​ទឹកក្រូច ប្រផេះ បៃតង មាស និង​ឈាម​ជ្រូក​, លេខ​នាំ​លាភ​សំណាង​លេខ​៩៩៩ បញ្ជូន​សារ​សុំ​លាភ​ហេង​ឥឡូវនេះ ។

ហេតុ​ដូចនេះ​យើង​ជា​ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី​ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ឲ្យ​លោក​អ្នក​កើត​ឆ្នាំ​ទាំង​៨​ជួប​តែ​លាភ​សំណាង ទ្រព្យធន យសស័ក្តិ និង​ពោរពេញ​ទៅ​ដោយ​សុខ​សុភមង្គល​ជា​រៀង​រហូត​ទៅ ៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388