2022/12/07 at 12:54 PM
Banner Top
អាយុគ្រាន់តែជាតួលេខ! សុគន្ធ និសា នៅតែស្រស់ស្អាតដូចក្មេងស្រី បង្អួតសម្រស់លើទឹកដីបរទេស

ភ្នំពេញ៖ អ្នកនាង និសា បច្ចុប្បន្នជាតារាចម្រៀងឆ្នើមប្រចាំផលិតកម្មរស្មីហង្សមាស។តួរឯកស្រីសម្ដីស្រទន់ ក្នុងរឿងរាជនីភូមិគ្រិះ រូបនេះកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបទចំរៀងបែនស្រគត់ស្រគំ ស្នេហាបែកបាក់ គឺជាអ្វីដែលមហាជនតែងតែស្ដាប់នឹងកោតសរសើរមិនដាច់ពីមាត់ ពេលបទទាំងនោះចេញលើទីផ្សារ ព្រោះថាទឹកដមសំលេងរបស់ និសា ពិរោះមិនធម្មតា ស៉ីជាមួយបទចំរៀងតែម្ដង។

ក្រោយរៀបការបានជាងមួយឆ្នាំ ពេលនេះមិនទាន់លេចលឺដំណឹងថា អ្នកនាងមានគម្រោងយកកូននៅពេលណានោះទេ ហើយនេះគឺជាអ្វីដែលអ្នកគាំទ្រតែងតែចង់ដឹងគ្រប់ៗគ្នាអំពីរឿងមួយនោះ។

យ៉ាងណាមិញ ក្រោយជាសះស្បោយពីកូវីដ អ្នកនាងត្រូវបានស្វាម៉ីយកទៅដើរកម្សាន្តនៅបរទេស យ៉ាងរំភើយ ដែលជាញឹកញឹយរូបភាពស្អាតៗរបស់ និសា ត្រូវបានបង្ហោះចែកអ្នកគាំទ្រមើលជាហូរហែរ ជាមួយសម្រស់ដ៏ស្រស់ត្រកាល បូករួមនឹងទេសភាពត្រជាក់ភ្នែក ដែលយើងពុំធ្លាប់បានឃើញពីមុនមក៕

អត្ថបទ៖ រ៉ន​ សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment