2022/12/07 at 4:17 PM
Banner Top
មើលមិនចង់ស្គាល់! ស្អាតដូចតួរកូរ៉េ ពេល ស្រីនា​ លេងស្ទាយ៍កាត់សក់ខ្លី

ភ្នំពេញ៖ រូបភាពក្រៅឆាកជាច្រើនស្លឹករបស់តារាស្រីពន្លកថ្មី “ស្រីនា” ដែលបានធ្វើការអាប់ឡូតថ្មីៗនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញា កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក៏ដូចជាមិត្តៗយុវវ័យដែលនិយមលេងបណ្ដាយសង្គមហ្វេសប៊ុក។

ជាមួយស្ទាយ៍តែងខ្លួនបែបថ្មី កាត់សក់ខ្លីត្រឹមករ YouTuber រូបស្រស់ សាច់សរខ្ចី វ័យក្មេង រូបនេះបាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាៗ មិនដាច់ពីមាត់រហូតដល់អ្នកគាំទ្រខ្លះចូលទៅខមិនក្នុងផុសនោះថា នាងស្រស់ស្អាតដូចជាតួរកូរ៉េអ៉ីចឹង។

គួរបញ្ជាក់ដែលថា ស្រីនា គឺជាតារាសម្ដែងវ័យក្មេងដែលមានទេពកោសល្យខ្ពស់គួរឲ្យសរសើរ។ ក្រៅពីតារាសម្ដែងក្នុងស្ពតពាណិជ្ជកម្ម តួរសម្ដែងក្នុងរឿងអប់រំបែបយុវវ័យខ្លីៗ កញ្ញាក៏ជា YouTuber មួយដួងដែលមានប្រជាប្រិយភាពខ្លាំងណាស់ដែល រហូតដល់មានអ្នកចុចតាមដានកញ្ញាជាង ១លានអ្នក នៅលើហ្វេសប៊ុកផេកផ្លូវរបស់ខ្លួន៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment