2022/11/29 at 2:06 AM
Banner Top
អ្នកសិល្បៈឆ្លងទៀតហើយ! តារាស្រីវ័យក្មេង ចាន់ ស្រីរ័ត្ន រកឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ Sabay នៅថ្ងៃទី១៩ ខែមិថុនា នារសៀលនេះ បានរាយការណ៍ថា តារាសម្ដែង និងជាពិធីការិនីឆ្នើម កញ្ញា ចាន់ ស្រីរ័ត្ន បានរកឃើញថាមានវិជ្ជមានជំងឺកូវីដហើយ ក្រោយពីស្ងប់ស្ងាត់អ្នកសិល្បៈឆ្លងកូវីដបានមួយរយៈពេលខ្លី។

យ៉ាងណាមិញនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ស្រីរ័ត្ន បានផុសជូន​ជា​ព័ត៌មាន​ ​ស្រាប់អ្នកដែលជាប់​ពាក់ព័ន្ធ​នឹង​រូប​នាង​អស់ ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោលសូមមេត្តា​ទៅ​យក​សំណាកជាបន្ទាន់។ដោយកញ្ញា បានសរសេរយ៉ាងដូចច្នេះថា “បងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរត្ន័​ បាន​ឆ្លងកូវីដ១៩​ ខ្ញុំ​បាន​ឆ្លង​កូវីដ​ ហេីយ​ អ្នកដែលបានពាក់ព័ន្ធសុំមកធ្វេីសំណាកផង”។ 

អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា បាននាំគ្នាចូលខមិនលើកទឹកចិត្តជាហូហែរ និងបាន​សរសើរ​ពី​សេចក្ដី​ក្លាហានរបស់ ស្រីរ័ត្ន ដែលបានបង្ហើបដំណឹងអំពីរឿងនេះ ដើម្បី​អ្នក​ពាក់ព័ន្ធ​ក្ដី មិន​ពាក់​ព័ន្ធ​ក្ដី ដឹង​ខ្លួនក្នុងការ ការពារខ្លួន៕

Banner Content

Related Article

0 Comments

Leave a Comment