2022/12/07 at 6:18 PM
Banner Top
ព្រះនាងតូច  នរោត្តម ជេនណា កាន់តែស្រស់ស្អាតទ្វេដង ពេលទ្រង់គ្រងសំលៀកបំពាក់បែបនេះ

ភ្នំពេញ៖ បើនិយាយដល់ឈ្មោះ ព្រះនាងតូច នរោត្តម ជេនណា ប្រិយមិត្តភាគច្រើនប្រាកដស្គាល់ជាក់ជាពុំខានឡើយ ព្រោះព្រះនាងជាខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេងដែលអាចដុងសិល្បៈស្ទើរតែគ្រប់ទម្រង់ទៅហើយ ដែលជាញឹកញយយើងតែងតែឃើញបទចំរៀង Cover របស់ព្រះនាងតូច ត្រូវបានគេចែកចាយតៗគ្នាពេញបណ្ដាយសង្គមនានា។

បើនិយាយពីទេពកោសល្យរបស់ព្រះនាងវិញ ព្រះនាងបានឆក់យកបេះដូងយុវវ័យ ក៏ដូចជាប្រជាជនខ្មែរគ្រប់រូបឲ្យបាក់ចិត្តលង់ស្រលាញ់នឹងព្រះនាងជាខ្លាំង នោះក៏ព្រោះតែភាពប៉ីនប្រសព្វក្នុងការសម្ដែង និងច្រៀងរបស់ ព្រះនាងតូច នរោត្តម ជេនណា ល្អឥតខ្ចោះខ្លាំងពេក ដែលកម្រនឹងមានអ្នកអាចធ្វើបានដូច បើគិតពីក្មេងៗដែលមានអាយុប្រហាក់ប្រហែលជាមួយនឹងព្រះនាង។

យ៉ាងណាមិញបើងាកមលមើលពីការគ្រងសម្លៀកបំពាក់របស់ព្រះនាងវិញ គឺស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយមួយម៉ូតៗពោរពេញដោយភាពសមសួនបំផុត ហើយអមដោយព្រះភ័ក្ត្រដ៏ស្រស់ប្រិមប្រិយ រហូតធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់សោះឡើយ៕ 

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment