2022/12/07 at 5:41 PM
Banner Top
តារាស្រីជើងចាស់ ម៉ៅ ស៊ី​ណាត ដឹក​ខោអាវ​លក់​តាម​ដងផ្លូវ​មិន​ប្រកាន់ខ្លួន បើទោះបីធ្លាប់ជាតារាល្បី

ភ្នំពេញ៖ ម្ចាស់បទ “ជីដូនកាកី” អ្នកនាង ម៉ៅ ស៊ីណាត ធ្លាប់មានកេរ្តិ៍ឈ្មោះល្បាញល្បីក្នុងពិភពជាតារាចម្រៀងបែបរដឺន និងចំរៀងក្នុងទម្រង់ផ្សេងៗទៀត ដែលមានអ្នកគាំទ្រភ្លុកទឹកភ្លុកដី។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ មហាជនហាក់ស្រឡាំងគាំងជាខ្លាំង ជាពិសេសអ្នកលេងបណ្ដាយសង្គម បាននាំគ្នាចុចស៊ែរព្រោងព្រាត បន្ទាប់ពីរូបថតប៉ុន្មានសន្លឹកដែលបង្ហាញពីសកម្មភាពដើរលក់​ខោអាវ​តាម​បណ្តា​ដង​វិ​ថី​ របស់អ្នកនាង ត្រូវបានគេចែកចាយលើបណ្ដាយសង្គមហ្វេសប៊ុក។

ថ្វីបើការងារមួយនេះមើលទៅរៀងលំបាក នៅហាលក្ដៅបន្តិចមែនក្ដី តែអ្នក​នាង​ពិតជា​មិន​ប្រកាន់ខ្លួន​ជាមួយ​មុខរបរ​សុច្ចរិតនោះឡើយ។ហើយអ្នកនាងគឺជាតារាល្បីឈ្មោះទីមួយហើយ ដែលហ៊ានចេញមកលក់ហើយស៊ូទ្រាំនឹងកំដៅក្ដៅបែបនេះបាន ព្រោះ​កម្រ​ឃើញមាន​តារា​ណា​ដែល​អាច​ធ្វើ​បាន​ដូចអ្នកនាងណាស់៕

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment