2022/11/29 at 2:42 AM
Banner Top
ក្រោយត្រូវសង្សារវាយជាំពេញខ្លួន ពេលនេះ សុទ្ធ បញ្ចកា រកអ្នកស្អំបេះដូងជំនួស អេដវីន បានហើយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១៥ ខែមិថុនា មេម៉ាយកូនពីរសាច់សរខ្ចីអ្នកនាង សុទ្ធ បញ្ចកា បានធ្វើឲ្យមហាជន ពិសេសអ្នកលេងបណ្ដាយសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងបានបញ្ចេញរូបថតជាច្រើនស្លឹកដែលពោរពេញទៅដោយស្នាមជាំជាច្រើនកន្លែង ដែលអមមកជាមួយនឹង Caption វែងអន្លាយ ដែលរៀបរាប់ថាត្រូវសង្សាររបស់ខ្លួនវាយ ព្រោះរឿងស្នេហា។

យ៉ាងណាមិញ នៅមុននេះបន្តិចអ្នកនាង សុទ្ធ បញ្ចកា ស្រាប់តែសរសេរបន្ថែមទៀត ហើយបង្ហោះនៅទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូចច្នេះថា “Status មួយ​មុន ធ្វើ​ឲ្យ​មាន​ពាក្យ​ឡកឡឺយ​ខ្លាំង​ណាស់។ អ្នក​ខ្លះ​សរសេរ​ថា​“ អ្ហាក…បែក​គ្នា​មិនទាន់​បាន​ប៉ុន្មាន​ផង​ក៏​មាន​អ្នក​មើលថែ​លឿន​ម៉េស ? Ohhh មាននាក់ថ្មីថែលឿនចឹង សង្សយ័ដូច ខាងប្រុសនិយាយណាស់…លេង​ចាក់ទឹកដូងអីចឹងហាស អ្នក​ទាំង​នេះ​ហើយ​ដែល​មិន​ដែល​ទុក​ខ្ញុំ​ចោល មិនដែល​ឲ្យ​ខ្ញុំមានអារម្មណ៏ថា ឯកា ហើយ​ផ្តល់ ស្នាមញញឹម មក​ឲ្យ​ខ្ញុំគ្រប់ពេល ទោះ​ខ្ញុំ​មុខ​ហើម ដៃ​សុទ្ធ​តែ​ខ្ទាំ​ឈាម មុខដូច​ខ្ញុំ មិន​អីទេ ជឿ​ខ្ញុំ​ទៅ ខ្ញុំ​ប៉ិន​ទ្រាំណាស់… ការ​ឈឺ​ចាប់​ផ្លូវ​កាយ និង​ចិត្ត​របស់​ខ្ញុំធ្វើអីខ្ញុំមិនបានទេ ! ខ្ញុំ Panhchaka June ណា មិនងាយដួល មិនងាយចាញ់“។

តាមរយះ Status ដែលអ្នកនាងបានសរសេរ សរបញ្ជាក់យ៉ាងច្បាស់ថាអ្នកដែលមើលថែថ្មីរបស់អ្នកនាងនៅពេលនេះ គឺអ្នកដែលអ្នកស្អប់ និង​អ្នក​មិន​ចូល​ចិត្ដ​នាង​ បន្ទាប់ពីលោក អេដវីន៕

អត្ថបទ៖ រ៉ន​ សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388