2022/12/09 at 12:13 PM
Banner Top
នារី រស់នៅប្រទេស Mali ម្នាក់ សម្រាលកូនម្ដងបាន ៩នាក់

បរទេស៖ យោងតាមការចុះផ្សាយមួយ របស់សារព័ត៌មាន vnexpress បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានស្ត្រីមកពីប្រទេស Mali ម្នាក់ឆ្លងទន្លេម្ដងបានកូនរហូតដល់ទៅ ៩នាក់ឯណោះ ហើយក្នុងនោះដែលមានកូនស្រី៥នាក់ និងប្រុសចំនួន៤នាក់។

ហើយនារីខាងលើត្រូវបានគេស្គាល់ឈ្មោះថា Halima Cisse មានអាយុប្រហែល ២៥ឆ្នាំ ដែលរស់នៅតំបន់ក្រីក្រមួយក្នុងទ្វីបអាព្រិច។ មុនពេលសម្រាល វេជ្ជបណ្ឌិត​ដែលថែទាំនាងជឿថានាងប្រហែលជាអាចមានទារកសរុបប្រហែល ៧នាក់ប៉ុណ្ណោះ តែអ្វីៗខុសពីការស្មានទាំងស្រុងគឺនាងសម្រាលកូនបានច្រើនមិនគួរឲ្យជឿ។

ក្រោយវះកាត់ដើម្បីយកកូនចេញរួចមក សុខភាពរបស់ Halima Cisse ហាកើនៅល្អប្រសើរជាធម្មតាគ្មានរឿងអ្វីខុសប្លែកពីសព្វមួយដងនោះឡើយ។

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment