2022/11/29 at 1:26 AM
Banner Top
រូបថតប៉ុន្មានស្លឹករបស់ស្រីស្រស់ រ៉ាប៊ី ឃើញហើយមិនសរសើរមិនបាន

ភ្នំពេញ៖ កញ្ញា រ៉ាប៊ី ជាតារាចម្រៀងវ័យក្មេងមួយដួងប្រចាំផលិតកម្មថោន ថ្វីបើទើបតែប្រឡូកក្នុងវិស័យនេះក៏ពិតមែន តែនាងហាក់ទទួលបានប្រជាប្រិយភាពខ្លាំង ដោយមានសន្ទុះនៃការគាំទ្របាក់ទឹកបាក់ដីពីមិត្តៗយុវវ័យក្នុងស្រុក និងនៅក្រៅប្រទេស។

បទចំរៀងល្បីៗរបស់កញ្ញា មានច្រើនបទជាហូរហែរហើយមានអ្នកចូលទស្សនាមិនតិចជាង លានដងនោះទេ ក្នុងមួយបទៗ។ហើយបទចំរៀងដែលធ្វើឲ្យ​ រ៉ាប៊ី ទទួលបានការគាំទ្រខ្លាំងមានដូចជាបទ “មាន់ស្រែ ម៉ែជេរ ខោរហែក អ្នកបម្រើ០០៧” រួមនឹងបទចម្រៀងល្បីៗជាច្រើនបទផ្សេងទៀត។

បើក្រឡែកមកជីវិតក្រៅឆាកវិញ ជារឿយៗនៅលើទំព័រហ្វេសប៊ុកផេករបស់ កញ្ញា នាងតែងតែផុសរូបភាពទាំងក្នុងនិងក្រៅឆាកចែកហ្វេនៗឲ្យបានឃើញ រួមជាមួយរូបភាពផ្ទាល់ខ្លួនរបស់នាងជាច្រើនស្លឹក មានគ្រប់ស្ទាហ៍ ឃើញហើយគឺលង់។ យ៉ាងមិញ រូបភាពនីមួយៗរបស់ រ៉ាប៊ី បានឆក់យកបេះដូងបុរស ជាពិសេសអ្នកគាំទ្រ ឲ្យបាកចិត្តមិនអាចមិនសរសើរមិនបាននោះទេ ព្រោះតែសម្រស់និងការតែងខ្លួនរបស់នាង៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment