2022/12/10 at 4:17 PM
Banner Top
មិនធម្មតា! ខាន់ ជេមស៍ ទិញឡានស៊េរីទំនើប ឲ្យកូនស្រីជិះលេង ស្របពេលកូនស្រីធំពេញវ័យ

ភ្នំពេញ៖ ខាន់ ជេមស៍ ជាឈ្មោះតារាចម្រៀងមួយដួង ដែលមានឈ្មោះបោះសំឡេងនៅកម្ពុជាជាង១០ឆ្នាំមកហើយ។ បច្ចុប្បន្ន លោក ជេមស៍ ជាតារាចម្រៀងឆ្នើមដែលច្រៀងឲ្យផលិតកម្ម សាន់ដេរ ដោយមានចេញបទចំរៀងល្បីៗពិរោះៗជាច្រើន ដើម្បីបំរើអារម្មណ៍មិត្តអ្នកស្ដាប់ជាហូរហែរ។

បើនិយាយពីរឿងឯកជនរបស់លោកវិញ សព្វថ្ងៃលោកមានភរិយានិងកូនស្រីប្រុសចំនួនពីរនាក់ ពីមួយថ្ងៃទៅមួយថ្ងៃលោកតែងបង្ហាញភាពផ្អែមល្ហែម ផ្ដល់ភាពកក់ក្ដៅ និងផ្គត់ផ្គង់គ្រប់តម្រូវការជូនប្រពន្ធនិងកូនៗមិនដែលខាននៅលើទំព័របណ្ដាយសង្គមរបស់លោក។

ហើយថ្មីៗនេះ ខាន់ ជេមស៍ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទិញរថយន្តថ្មីស្រឡាងជូនកូនស្រីច្បងជាទីស្រលាញ់របស់លោក ដោយមានការកោតសរសើរពីអ្នកគាំទ្រមិនដាច់ពីមាត់អំពីទឹកចិត្តរបស់គាត់៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment