2022/12/01 at 2:11 PM
Banner Top
ច្បាស់ដូចថ្ងៃ! សាយ ទម្លាយប្រាប់ថាមានម្ចាស់ចិត្តរួចទៅហើយ

​ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០ ខែមិថុនា លោក សាយ បានបង្ហោះរូបភាពអមជាមួយសារបែបលេងសើចយ៉ាងដូចច្នេះថា“ខ្ញុំ​នៅ​លីវ​ទេ​ណា៎…បង​ប្អូន”

យ៉ាងណាមិញ បើយោងទៅតាមបទសំភាន៍ជាមួយការសែតក្នុងស្រុកល្បីឈ្មោះមួយ លោក បានបញ្ជាក់យ៉ាងច្បាស់ៗថាតាមពិតទៅលោកមាននារីដែលលោកស្រលាញ់ក្នុងជីវិតរួចទៅហើយ ហើយអ្នកទាំងពីរ(លោកនិងសង្សារ)ក៏បានមើលចិត្តថ្លើមគ្នាយូរឆ្នាំមកហើយដែរ តែបើនិយាយពីរឿងរៀនការ លោកពុំទាន់គិតគូរដល់រឿងនោះនៅឡើយទេ ដែលខណៈនេះ លោកសាយ មានអាយុប្រមាណជា ៣១ឆ្នាំទៅហើយ។ 

មានអ្នកគាំទ្រជាច្រើនរបស់លោក បានស្ដែងការសារទរចំពោះដំណឹងនេះ ហើយពួកគេកំពុងតែទទឹងរង់ចាំមើល ថាតើនារីម្នាក់ណាដែលជាស្រ្តីក្នុងសុបិន្តរបស់សាយនោះ ស្របពេលដែលលោកមិនទាន់បង្ហាញមុខសង្សារឲ្យមហាជនបានស្គាល់នៅឡើយ៕

លិខិតកញ្ជាក់ភាពនៅលីវ
លោកសាយ
សាយ

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment