2022/11/29 at 12:55 AM
Banner Top
ក្លាហានណាស់! តារាស្រី ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ឈីន រតនៈ ប្រាប់ថាធ្លាប់កែកុនច្រើនដងទម្រាំអាចស្អាតដល់សព្វថ្ងៃ

​ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ម្ចាស់បទ “ខ្ញុំមានអ្នកណា?” បានធ្វើឲ្យមហាជន ជាពិសេសយុវវ័យមិត្តអ្នកគាំទ្រ មានការភ្ញាក់​ផ្អើល​ជាខ្លាំង ក្រោយកញ្ញា បានសរសេរផុសលើបណ្ដាយសង្គម IG ផ្ទាល់ខ្លួនថា “កើតមកមិនស្អាតតែម្ដង ឱ្យខ្ញុំ​ហែល​​ឆ្លងមុខកាំបិតច្រើនម្ល៉េះ” ដោយអមមកជាមួយរូបជាច្រើនស្លឹក ទាំងរូបនៅមិនទាន់បានឆ្លងកាត់មុខកាំបិត និងមុខវះកាត់រួចមកបង្ហាញមហាជន។

តាមការសង្កេតមើលជាក់ស្ដែងរវាងរូបទាំងពីរ(រូបកែររួច និងមិនទាន់កែរ)ឃើញថាមានការខុសប្លែកគ្នាខ្លាំង ទាំង​ទម្រង់​មុខក៏ដូចជាម្រស់ទាំងមូល មានការធ្លាស់ប្ដូច្រើនសឹងតែមិនអាចជឿនឹងភ្នែកខ្លួនឯង។

យ៉ាងណាមិញ បើទោះ​បីនេះ​មិនមែនជារូបសម្បិត្តដែលស្រីស្អាតរូបនេះ មិនទទួលបានពីធម្មជាតិក្ដី តែ រតនៈ នៅតែ​អាចទទួល​ការ​ស្រលាញ់​ពី​អ្នកគាំទ្រ​ ហើយទទួលបានភាពល្បីល្បាញឥតដាច់នោះឡើយ៕

រតនៈ
រតនៈ
រតនៈ

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388