2022/12/09 at 1:05 AM
Banner Top
ផ្ទុះការសង្ស័យព្រាត! ក្រោយស្រីស្អាត តន់ ច័ន្ទសីម៉ា ប្រើប្រយោគប៉ុន្មានឃ្លានេះលើបណ្ដាញសង្គមរបស់ខ្លួន

ភ្នំពេញ៖ ក្រោយកញ្ញា សីម៉ា ប្រើប្រយោគបែបឲ្យហេតុនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ០៩ ខែមិថុនា ថ្មីៗនេះ ដោយបានសរសេរចំណងជើង និងអមជាមួយរូបភាពជាច្រើនស្លឹកហើយបានពោល​យ៉ាង​ដូច្នេះ​ថា “ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង​សូមផ្ញើរក្ដីនឹករលឹក​ដល់ពុកម៉ែ​បង​ប្អូន​ផង!”។

ស៉ីម៉ា និងសិរីមន្ត

មានអ្នកគាំទ្រជាច្រើន បានដាក់ការសង្ស័យថាតើនេះជាការឲ្យហេតុមែនទេ? លោក សិរីមន្ត ពិតជាឈានជើង​ចាកចេញពីទ្រនំចាស់ ផលិតកម្មរស្មីហង្សមាស ហើយវិលមកច្រៀងក្នុងទ្រនំថ្មីរបស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង ឡេង ណា​វ៉ាត្រា នោះគឺផលិតកម្ម Galaxy Navatra ហើយចាប់ដៃគូជាមួយ តន់ ច័ន្ទសីម៉ា មែន ឬ​យ៉ាង​ណា?។

ហើយមានមតិខ្លះទៀតក៏លើកឡើងថា ការចាកចេញពីផលិតកម្ម រស្មីហង្សមាស របស់លោកសិរីមន្តគឺជារឿងដែល​មិនអាចទៅរួចនោះទេ នោះក៏ព្រោះថាលោកមិនទាន់ចប់កុងត្រាជាមួយលំដាប់ផលិតកម្មល្បីឈ្មោះនេះនៅឡើយ។

យ៉ាងណាមិញបន្ទាប់ពីមានការបញ្ចេញមតិផ្សេងៗគ្នា គេពុំទាន់ឃើញម្ចាស់ខ្លួនទាំងពីរ ចេញមុខបកស្រាយជុំវិញ​ករណី​នេះនៅឡើយទេ៕

ស៉ីម៉ា និងសិរីមន្ត
ខ្លឹមសារផុសរបស់ ស៉ីម៉ា

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment