2022/12/10 at 4:46 PM
Banner Top
សង្ស័យចាក់ដោតខ្លាំង! ពាក្យប៉ុន្មានឃ្លារបស់ ខេមរ: សិរីមន្ត ធ្វើឲ្យហ្វេនៗនាំគ្នាចែករំលែកគ្រប់ៗគ្នា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ មានការចែកចាយតៗគ្នានូវពាក្យប៉ុន្មានឃ្លារបស់លោក សិរីមន្ត ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាស៊ែរព្រោងព្រាត ហើយនៅលើផុសដែលអមជាមួយរូបភាពជុំគ្រួសារនោះបានសរសេរយ៉ាងដូចច្នេះថា ” ធ្វើជាប៉ាៗគេមិនមែនស្រួលទេធ្វើម៉ាក់ៗបានស្រួលហិហិ😁😁😁😂😂🥰” ដែលនេះទំនងជាពាក្យលេងសើចដែលលោក សិរីមន្តបានសរសេរ។

គួរបញ្ជាក់ដែលថា លោក ខេមរ: សិរីមន្ត ដែលមហាជន ពុកម៉ែ បងប្អូនបានស្គាល់ថាជាតារាចម្រៀងប្រុសដ៏ល្បីលំដាប់ប្រទេស និងជាអាយដលមួយរូបប្រចាំផលិតកម្មហង្សមាសមួយរូបផងដែល។

តារាចម្រៀងលំដាប់កំពូលប្រចាំប្រទេស លោកខេមរសិរីមន្ត ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងឧត្តមភរិយារួច លោកក៏បានទទួលកូនប្រុស១ និងស្រីដ៏សែនស្រស់ស្អាត និងគួរឲ្យស្រលាញ់ចំនួន២នាក់ ដែលជាចំណងដៃនៅក្នុងទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្អែម និងប្រកបដោយសុភមង្គលរវាងលោក និងភរិយាផងដែរ៕

Banner Content

Related Article

0 Comments

Leave a Comment