2022/12/07 at 2:48 PM
Banner Top
ស្ងាត់មុខពីការសម្ដែងនានា ក្នុងរង្វង់សិល្បៈមួយរយះ ឌុច សោភា នៅតែស្រស់ស្អាតដដែល

ភ្នំពេញ៖ ក្រោយផ្ដាច់ខ្លួនពីការងារសិល្បៈអស់រយះពេលជាយូរ ពេលនេះស្រាប់តែ ឌុច សោភា តារាសម្ដែងជើងចាស់បង្ហាញមុខសារជាថ្មីតាមបណ្ដាយសង្គម បង្ហើរសម្រស់ស្អាតមិនធម្មតា មើលទៅនៅតែក្មេងជាងវ័យមិនប្រែប្រួលតាមពេលវេលាសោះ។

គួរបញ្ជាក់ដែលថា អ្នកនាង ឌុច សោភា ជាតារាសម្ដែងឆ្នើមទាំងការសម្ដែងភាពយន្ត និងបទចម្រៀងខារ៉ាអូខេ។មានខ្សែភាពយន្តមិនតិចទេ ដែលអ្នកនាងបាន សម្ដែង ព្រមទាំងសាងភាពល្បីល្បាញពេញផ្ទៃប្រទេសតែម្ដង។

យ៉ាងមិញកាលពីពេលថ្មីៗនេះផងដែរ អ្នកនាងបានធ្វើឲ្យគាំទ្រហាក់ស្រឡាំងគាំងជាខ្លាំង បន្ទាប់ពី សោភា បានផុសរូបជាច្រើនសន្លឹកក្នុងបណ្ដាយសង្គម បង្ហាញឲ្យអ្នកគាំទ្របានឃើញពីភាពស្រស់ស្អាតរបស់អ្នកនាង រីឯសាច់មុខគឺស្អាត​ សរលោងម៉ត់ខៃ ចំណែករូបរាងគឺនៅតែស្វែលដូចមុនអញ្ចឹងដែរ៕

Banner Content

Related Article

0 Comments

Leave a Comment