2022/12/07 at 5:07 PM
Banner Top
ជះរាងសង្ហារមិនធម្មតា! កូនប្រុស ពេជ្រ សូលីកា ធំឡើងកាន់តែសង្ហា ដូចបេះដាក់ ជាមួយលោកប៉ារបស់គេ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល ភ្ជាប់ពាក្យរួច តារាចម្រៀងស្រី ពេជ្រ សូលីកា ប្រៀបបាននឹងម្ចាស់ក្សត្រី ត្រូវទទួលការមើលថែ យ៉ាងកក់ក្តៅពីស្វាមី ដែលជា អនិកជនធ្លាប់រស់នៅក្រៅប្រទេស មិនតែប៉ុណ្ណោះ រូបលោកក៏ជា អ្នកជំនួញវ័យក្មេង លុយវាល់លានផងដែរ។

មិនតែប៉ុណ្ណោះ ក្តីស្រលាញ់នេះ កាន់តែបន្ថែមខ្លាំងឡើងជាងមុន ខណៈពេលដែល តារាស្រីរូបនេះ បានបង្កើតកូនប្រុសម្នាក់ ឈ្មោះ Ari ដែលប្រៀបដូច ការចងបេះដូងស្វាមីទុកជាប់នឹងគ្រួសារ ពីមួយថ្ងៃទៅមួយថ្ងៃកូនប្រុស កាន់តែធំបន្តិចម្តងៗ កាន់តែដូចលោកប៉ាខ្លាំងឡើងៗ។

ស្របពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានទម្លាយរូបភាពជាមួយកូនប្រុស គួរឲ្យស្រលាញ់ខ្លួន ត្រូវបានមហាជន កត់សម្គាល់ឃើញ កូនប្រុសធំពេញរូបពេញរាង ខុសឆ្ងាយជាងពេលមុនៗ លើសពីនេះទៅទៀត មានមុខមាត់សង្ហា គួរឲ្យទាក់ទាញ ដូចបោះពុម្ពតែមួយជាមួយលោកប៉ា នេះបើដាក់ផ្ទឹមគ្នាវិញ គឺដូចបះដាក់តែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Comment