2022/12/07 at 4:53 PM
Banner Top
ស្ងាត់ៗ CEO របស់ផលិតកម្ម SM សម្រេចលក់ភាគហ៊ុនឲ្យទៅក្រុមហ៊ុនថ្មី

កូរ៉េខាងត្បូង៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៌មានល្បីៗរបស់កូរ៉េខាងត្បូង បានចុះផ្សាយថា លោក Lee Soo Man ម្ចាស់ភាគហ៊ុនផលិតកម្មល្បីឈ្មោះ SM Entertainment បានដាក់ភាគហ៊ុនឲ្យទៅក្រុមហ៊ុនដ៏ទៃមួយផ្សេងទៀត ខណៈអ្នកគាំទ្រដារាចម្រៀងក្នុងទ្រនំមួយនេះមានការព្រួយបារម្ភ ថាតើពួកគេនឹងទៅជាយ៉ាងណា? ហើយហ្នឹងមានរឿង​អ្វី​កើតឡើង​បើ Kakao និង Naver ទិញភាគហ៊ុនពីលោក Lee Soo Man ពិតមែន។

 Lee Soo Man

យោងតាមការបញ្ជាក់របស់ធនាគារិកវិនិយោគ លោក Lee Soo Man បានដាក់លក់ភាគហ៊ុនរបស់ខ្លួនតាំងតែពីដើមឆ្នាំ ២០២០ មកម្លេះ ហើយលក់ក៏បញ្ជាក់ផងដែលថា លោកនឹងមានការលក់ភាគហ៊ុននោះឲ្យទៅកូនៗរបស់លោកដែរ។ ជាថ្មីម្ដងទៀតតាមប្រភពសារព័ត៌មានល្បីៗក៏ប្រាប់ទៀតថា លោក Lee Soo Man សម្រេចថា​ភាពជាដៃគូថ្មីជាមួយ​នឹង​ក្រុមហ៊ុនធំៗគឺចាំបាច់ណាស់សម្រាប់ធ្វើការអភិវឌ្ឍផលិតកម្ម SM Entertainment ឲ្យមាន​ភាព​រីកចម្រើនកាន់តែខ្លាំងជាងមុនទ្វេដងបន្ថែមទៀត៕

  ប្រភព៖ Koreaboo

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388