2022/11/30 at 3:25 AM
Banner Top
ហួសចិត្ត! សាន់ឆាយ ចិត្តក្ដៅលែងលះប្ដី ក្រោយស្វាម៉ីសម្តីធំដាក់ខ្លួន

តៃវ៉ាន់៖ រឿងរ៉ាវដ៏ក្តៅគគុក ដែលតារាសម្តែងស្រីតៃវ៉ាន់ Barbie Hsu តួអង្គ សាន់ ឆាយ បានប្រកាសកាលពីថ្ងៃសៅរ៍ទី ៥ មិថុនា ថានាងបានដាក់ពាក្យលែងលះពីស្វាមីរបស់នាង ដែលបានរៀបការអស់រយៈពេល១០ ឆ្នាំជាអ្នកជំនួញឈ្មោះ Wang Xiaofei

Barbie Hsu និង  Xiaofei

ទោះយ៉ាងណាលោក Wang បានបដិសេធការអះអាងនេះ ដោយនិយាយថាលោកមិនបានដឹងអំពីការលែងលះនេះទេ។ លើសពីនេះទៅទៀត លោកមិនមែនជាមនុស្សតែម្នាក់គត់នោះទេ ព្រោះម្តាយរបស់ប្តីប្រពន្ធ និងអ្នកគ្រប់គ្រងរបស់តារាស្រីរូបនេះ ក៏បានបដិសេធផងដែរថាការលែងលះ ដែលបានកើតឡើងភ្លាមៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ ម្តាយរបស់ សាន់ ឆាយ ក៏បាននិយាយទៅកាន់អ្នកការសែតផងដែរដោយលើកឡើងដូច្នេះថាBarbie និយាយអំពីការលែងលះគ្នា? លះលែងរបៀបមិច? ខ្ញុំនឹងបញ្ចុះបញ្ចូលនាង។ ទាំង Barbie និង Xiaofei ពួកគេស្រលាញ់ និងព្រួយបារម្ភអំពីកូន ៗ របស់ពួកគេណាស់។ ខ្ញុំនឹងពន្យល់ឱ្យ Xiaofei និង Barbie អត់ធ្មត់ជាមួយគ្នារឿងមួយនេះ។   ម្តាយរបស់ សាន់ ឆាយ

បន្ថែមពីនេះ អ្នកគ្រប់គ្រងរបស់ Barbie Hsu បានប្រាប់កាសែតថាប្តីប្រពន្ធមួយគូនេះទើបតែមានជម្លោះជាមួយគ្នា។ តើគូមួយណាមិនមាននោះ? ហេតុដូច្នេះ វាមិនមែនជាបញ្ហាធំដុំនោះទេ។ តួយ៉ាង បើតាមប្រភពជិតសិ្នទ្ធ របស់មិត្តភក្តិរបស់តារាស្រីរូបនេះ បាននិយាយថា នាងបានគិតអំពីការលែងលះគ្នាតាំងពីឆ្នាំមុន ព្រោតែហេតុផលផ្សេងៗ ដោយអ្នកទាំងពីរ មិនចុះសម្រុង និងគោលការណ៍ផ្ទុយគ្នា គួបផ្សំទៅនឹង ពាក្យសំដី ក៏ដូចជាសកម្មភាពស្វាមីរបស់នាងទៀតផងនោះ បានធ្វើឲ្យរឿងរ៉ាវឈានទៅដល់លែងលះបែបនេះ។  

គួររំលឹកផងដែរ តារាស្រីវ័យ ៤៤ ឆ្នាំរូបនេះ បានបង្ហាញព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល អំពីការលែងលះប្តីរបស់នាងកំពុងដំណើរការ  ដែលបានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែត ពិតជាអាណិតអាសូរលោក Xiaofei ក្នុងអំឡុងពេលនេះ ព្រោះវាពិតជាលំបាកណាស់សម្រាប់រូបលោក ដែលត្រូវហោះហើរទៅចិនដីគោក ដើម្បីមើលថែជំនួញ ហើយពេលខ្លះត្រូវត្រលប់ទៅតៃវ៉ាន់ដើម្បីមើលថែប្រពន្ធ និងកូនៗ ខណៈពេលនេះត្រូវបានគេរាយការណ៍មកថាលោក រកស៊ីខាតហើយអស់រាប់លានដុល្លារ ឥឡូវត្រូវមកជួបរឿងបែបនេះទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

 Xiaofei និង Barbie 
Xiaofei និង Barbie 
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388