2022/12/07 at 2:30 PM
Banner Top
មិនគួរបែបនេះសោះ! តារាស្រីល្បីឈ្មោះ សាន់ឆាយ លែងលះប្តីភ្លែត ក្រោយស្វាម៉ីធ្លាក់ខ្លួនក្រ

តៃវ៉ាន់៖ យោងទៅតាមសារព័ត៌មាន Apple Daily បានរាយការណ៍មកថា តារាសម្តែងស្រី Barbie Hsu និងស្វាមីរបស់នាង កំពុងធ្វើនីតិវិធីលែងលះគ្នា ដែលដំណឹងមួយនេះបានបង្កភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជា សារព័ត៌មាន ក្នុងស្រុក ក៏ក្រៅស្រុក។

នេះបើតាមប្រភពមួយបាននិយាយថា ស្វាមីរបស់នាងលោក Wang Xiaofei បានដាក់ពាក្យស្នើសុំលែងលះមួយនេះ អ្នកយកព័ត៌មានចិនដីគោកបានទាក់ទងទៅសេដ្ឋីរូបនេះដែរ ប៉ុន្តែលោកបានឆ្លើយតបទៅប្រព័ន្ធផ្សព្វផ្សាយថាលោកមិនដឹងទេ។ បន្ថែមពីនេះ គេបានបន្តទៀតថា ប្តីប្រពន្ធមួយគូនេះមិនមានជម្លោះទ្រព្យសម្បត្តិទេ ចំណែកឯកូន ៗ របស់ពួកគេត្រូវបានចិញ្ចឹមបីបាច់ដោយ តារាស្រីតួអង្គ សាន់ ឆាយ

Barbie Hsu 

តួយ៉ាង Barbie Hsu និង Wang Xiaofei បានរៀបការក្នុងពិធីរៀបអាពាហ៍ពិពាហ៍យ៉ាង មហោឡារិក នៅសាន់យ៉ាក្នុងឆ្នាំ ២០១១ បន្ទាប់ពីបានជួបគ្នាដោយចៃដន្យនិងបានលង់ស្រឡាញ់គ្នានៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០១០ ។

ក្រោយពីរៀបការរួច តារាសម្តែងស្រីរូបនេះ បានចំណងដៃបានកូន ២ នាក់ប្រុសម្នាក់និងស្រីម្នាក់។ គូស្នេហ៍មួយគូនេះត្រូវបានគេឲ្យដឹងថាបានជំនះនូវការលំបាកនិងឧបសគ្គជាច្រើនក្នុងជីវិតអាពាហ៍ពិពាហ៍ដោយសារពួកគេមានបុគ្គលិកលក្ខណៈខុសគ្នាពេលខ្លះឈ្លោះប្រកែកគ្នា ឬខឹងសម្បារ។ ទោះយ៉ាងណាក៏ដោយក្រោយរៀបការបាន ១០ឆ្នាំ ពួកគេនៅតែចែកផ្លូវគ្នាដដែល ចំពោះព័ត៌មានលម្អិត នៃមូលហេតុលែងលះ គឺមិនទាន់មាននរណាដឹងនោះទេ៕

 Wang Xiaofei និង Barbie Hsu 
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

សូមឪពុកម្ដាយទាំងអស់ប្រុងប្រយ័ត្ន! ក្មេងតូច​ម្នាក់ ឈ្លក់​សរសៃមីចូល​​ក្នុង​​រន្ធ​ច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈ​ពេលហូបមី
សង្ស័យពុលស្រាស! បន្ទាប់ពីមានស្លាប់បន្តបន្ទាប់ ឡើងដល់១១នាក់ហើយ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រោយលួចស្រាសផឹកកំដរបុណ្យសព
“ใหม่” ลงรูปคู่ “เต๋อ” พร้อมแคปชั่นชวนกรี๊ด แฟนคลับบอกแม่เลือกถูกคนแล้ว!
តិចអត់ដឹង! នេះជាមូលហេតុធំមួយដែលធ្វើឲ្យ Zhao Li Ying ពាក់ស្បែកជើងធំជាងជើង ២លេខ
សាហាវណាស់!  នារីជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ត្រូវគេប្រទះឃើញដេកស្លាប់ ដោយពុំទាន់ដឹងមូលហេតុពិតប្រាកដ
telegram : 066 74 3388