2022/12/07 at 2:32 PM
Banner Top
ក្ដៅគគុក! ពេលនេះស្វាម៉ី Jun Ji Hyun ចេញមុខបកស្រាយជុំវិញពាក្យចរចាមរាមថានាងលែងលះស្វាម៉ី

កូរ៉េខាងត្បូង៖ យោងតាមការរាយការណ៍របស់សារព័ត៌មាន Koreaboo ចុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយខ្លឹមសារទាំងស្រុងថា អ្នកនាង Jun Ji Hyun បានលែងលះស្វាម៉ីរបស់ខ្លួន។ ហើយដំណឹងដ៏រសើបមួយនេះ បានលេចលឺចេញពី ​ Channel YouTube ល្បីឈ្មោះមួយ ដែលមានឈ្មោះថា Garo Sero Institute

Jun Ji Hyun និងស្ចាម៉ី

ក្រោយផ្ទុះរឿងដ៏ក្ដៅគគុកមួយនេះក្រុមហ៊ុនរបស់នាង ក៏បានចេញសេចក្ដីថ្លែងការមួយដែលជុំវិញករណីនេះ ថាពួកគេនឹងស្វែងរកការពិតឲ្យឃើញតាមដែលអាចធ្វើទៅបាន ឲ្យឆាប់រហ័សបំផុត។ចំណែកមេធាវីរបស់អ្នកនាង ​ Jun Ji Hyun ថានឹងចាត់ការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលនៅតែបន្តចែកចាយព័ត៌មានមិនពិតនោះទៀត។

នារសៀលថ្ងៃទី៣ ថ្ងៃខែដដែលនេះផងដែរ ស្វាមីរបស់អ្នកនាងក៏បានបញ្ជាក់យ៉ាងច្បាស់ៗដែលថា គ្មានអ្វី​កើតឡើងដូចជាការ​​ផ្សាយ​នោះទេ ហើយអ្នកគាំទ្រទាំងអស់​ក៏អាច​ស្ងប់ចិត្តវិញ​បាន​ដែលជុំវិញរឿងនេះ៕

Jun Ji Hyun

  ប្រភព៖ Koreaboo ប្រែសម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment