2022/12/01 at 11:11 AM
Banner Top
សាមញ្ញ សាមញ្ញ! ពាក់មី នៅតែរស់នៅបែបធម្មតាៗដូចពីមុន បើទោះបីសល់លុយច្រើនហើយក្ដី

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែង និងតារាសម្តែងដ៏ល្បីប្រចាំប្រទេសកម្ពុជា នាយ ពាក់ មី បានបង្ហាញពីជីវិតបែបសាមញ្ញតាមរបៀបស្រុកស្រែ ជាមួយនឹងសមាជិកគ្រួសារ ដោយមិនប្រកាន់ខ្លួនជាតារាល្បីមួយរូបសោះឡើយ។

ដោយឡែក យោងតាមគណនីបណ្តញសង្គមរបស់តារាប្រុសរូបនេះ បានចែករំលែករូបភាព សត្វដែលលោករកបាននៅតាមជនបទ ស្រុកស្រែ មានដូចជាក្តាម កន្ទាទូក និងកង្កែប មកធ្វើជាអាហារបរិភោគ យ៉ាងសាមញ្ញ និងធម្មតាជាទីបំផុត ទោះបីជាខណៈពេលនេះលោក មានឈ្មោះជាតារាល្បីប្រចាំប្រទេស និងសល់លុយច្រើនយ៉ាងណាក្តី។

យ៉ាងណាមិញអ្នកគាំទ្រ ក៏សរសើរទៅនាយ​ ពាក់មី និងក្រុមគ្រួសារលោក ដែលចេះដាក់ខ្លួន ហើយនៅបន្តធ្វើអ្វីដែលលោកធ្លាប់ពីមុនមក មុនពេលដែលលោកចាប់ផ្តើមល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

នាយ​ ពាក់មី
នាយ​ ពាក់មី
នាយ​ ពាក់មី
នាយ​ ពាក់មី
នាយ​ ពាក់មី
នាយ ពាក់មី នាយ គ្រឿន និងនាយក្រាន់
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388