2022/12/10 at 3:33 PM
Banner Top
១០ ចំណុចពីតារាស្រី​ស្រគត់​ស្រគំ សុខ ស្រីនាង ដែល​ពុំសូវ​មាន​​អ្នក​​ដឹង

ភ្នំពេញ៖ “មនុស្សមានពិស” ជាបទចំរៀងស្នេហាយុវវ័យ ដែលបកស្រាយដោយកំពូលតារាស្រីសំដីសំដៅស្រគត់​ស្រគំ​ អ្នកនាង សុខ ស្រីនាង។ ជាតារាស្រីជើងចាស់ឈរលើវិស័យចំរៀងជាច្រៀងឆ្នាំ មានប្រជាជនមិនតិចទេ​ដែល​បានស្គាល់អ្នកនាង ហើយគ្រប់បទចំរៀងទាំងអស់ដែលបានចេញផ្សាយនៅលើទីផ្សារ សុទ្ធសឹងតែទទួលបានការ​គាំទ្រ​ខ្លាំង​ពីសំណាក់មហាជនទាំងស្រីប្រុស។ ពីក្រោយភាពល្បីល្បាញ មានរឿងរ៉ាវច្រើនណាស់ដែល​លោកអ្នក​មិន​សូវបានដឹងពី សុខ ស្រីនាង។ ហើយនៅថ្ងៃនេះ យើងនឹង​លើកយក ១០ចំណុច ពីអ្នកនាងមកជម្រាប​ជូនលោកអ្នក​ឲ្យបានដឹង​។

សុខ ស្រីនាង

  1. ស្រីនាង  កើតនៅថ្ងៃទី ១០ តុលា ១៩៨៧ គិតមកទល់ពេលនេះមានអាយុ ៣៤ ឆ្នាំ
  2. អ្នកនាងមានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ
  3. ក្ដីស្នេហ៍ដំបូង ក្រាបផ្ទឹមនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១០
  4. បច្ចុប្បន្នអ្នកនាងបានលែងលះ ហើយ​អ្នកនាងជាប់ឈ្មោះជាស្ត្រីមេម៉ាយនៅឆ្នាំ ២០១២
  5. បទចំរៀងដំបូងចេញលើទីផ្សារគឺ រាត្រីនឹកបង
  6. បោះជំហ៊ានដំបូងក្នុងវិស័យចំរៀងនៅឆ្នាំ២០០៥
  7. ធ្លាប់សំដែងភាពយន្តជាតួរឯកស្រីក្នុងរឿង “និស្ស័យបាត់ស្នេហ៍”
  8. ក្រោយបាត់ឈ្មោះមួយរយៈ អ្នកនាងត្រឡប់មកវិញជាមួយការចុះកុងត្រាជាមួយផលិតកម្ម Big Man
  9. ផលិតកម្មបច្ចុប្បន្នដែលអ្នកនាងជ្រកកោន គឺរស្មីហង្សមាស
  10. ជាតួឯកស្រីក្នុងរឿង រាជិនីភូមិគ្រឹះ របស់ផលិតកម្មរស្មីហង្សមាស៕
សុខ ស្រីនាង
សុខ ស្រីនាង
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388