2022/12/08 at 9:12 AM
Banner Top
កាន់តែស្រស់ស្អាត! ស្រីនា កាត់សក់ខ្លីឡើង​ដូចកូនកាត់​កូរ៉េ

កម្សាន្ត៖ អ្នកនិយមលេង បណ្តាញសង្គមជាច្រើន ប្រហែលជាបាន ស្គាល់រួចមកហើយ ពីជា ស្រីនា ដែលInfluencer វ័យក្មេងម្នាក់ ហើយក៏កំពុងតែ មានភាពល្បីល្បាញជាខ្លាំង នៅលើបណ្តាញសង្គម លើសពីនេះ ស្រីនា មិនត្រឹមតែមានសមត្ថភាព នៅក្នុងការធ្វើវីដេអូ ដែលអាចទាក់ទាញអ្នកទស្សនា បានយ៉ាងច្រើននោះទេ តែស្រីនា ក៏មានសម្រស់ស្រស់ស្អាត និងគួរឱ្យស្រលាញ់ជាខ្លាំង ទៀតផង។

ជាក់ស្តែង ប៉ុន្មានថ្ងៃកន្លងមកនេះជា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រ ជាច្រើនរបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្រីនា បានធ្វើការផ្លាស់ប្តូរ ម៉ូតសក់របស់ខ្លួន ដោយលេងស្ទាយ៍ម៉ូតសក់ខ្លី និងមានការឆ្កឹះពណ៌ ទៀតផង។ ជាងនេះទៅទៀត ចំពោះការផ្លាស់ប្តូរ ម៉ូតសក់បែបនេះ មិនត្រឹមតែធ្វើឱ្យស្រីនា កាន់តែមានភាពស្រស់ស្អាត កាន់តែខ្លាំង នោះទេ តែស្រីនា ក៏កាន់តែទទួលបាន ការចាប់អារម្មណ៍ និងមានភាពលេចធ្លោជាខ្លាំង ក្រោយបង្ហាញម៉ូតសក់ថ្មីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថាជា ស្រីនា គឺជាInfluencer ដ៏វ័យក្មេងម្នាក់ ដែលទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ បូករួម ទាំងសមត្ថភាព និងភាពរួសរាយជាខ្លាំង របស់ស្រីនាផងនោះ ទើបធ្វើឱ្យInfluencer វ័យក្មេងរូបនេះ ទទួលបានការស្រលាញ់ ពីអ្នកគាំទ្រជាច្រើន ហើយក៏ទទួលបាន ភាពល្បីល្បាញជាខ្លាំង នៅលើបណ្តាញសង្គម នាពេលសព្វថ្ងៃនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ជា ស្រីនា
ជា ស្រីនា
សម្រស់ជា ស្រីនា ជាមួយនឹងស្ទាយ៍ម៉ូតសក់ខ្លី

Banner Content

Related Article

0 Comments

Leave a Comment