2022/12/07 at 4:10 PM
Banner Top
មានទ្រព្យច្រើនបានប្រយោជន៍អី! កូនស្រី Tuck Mayura ប្រាប់ពីមូលហេតុដ៏ឈឺចាប់សុខចិត្តលែងលះប្ដី ព្រោះធ្វើបាបផ្នែករាងកាយ និងផ្លូវចិត្ត នាងច្រើនពេក

ថៃ៖ មហាជនគ្រប់គ្នា ប្រាកដជាបានដឹងហើយថា កូនស្រីរបស់តារាសម្ដែង Tuck Mayura ​ គឺ Namtar Natchaa នាងត្រូវបានមហាជនចោទសួរពាក់ព័ន្ធនឹងកូនរបស់នាងថា មិនមានឪពុកតែនាងបកស្រាយដោយអះអាងថា កូននាងមានឪពុក តែត្រូវបានលែងលះគ្នាហើយ។

 Tuck Mayura និងកូនស្រី

យ៉ាងណាមិញ នៅក្នុងពេលថ្មីៗកន្លងទៅនេះ Namtar Natchaa ដែលត្រូវជាកូនស្រីTuck Mayura ​នាងក៏បានចេញមកបកស្រាយពីមូលហេតុដ៏សែនឈឺចាប់ ដែលនាងបានលែងលះគ្នាជាមួយនិងស្វាមី​សុខចិត្ត ឱ្យកូននៅកំព្រាទាំងនៅតូចបែបនេះ ក៏ដោយសារតែស្វាមី នាងបានធ្វើបាបនាងផ្នែករាងកាយ និងផ្លូវចិត្ត ជាច្រើន ។ ក្នុងនោះនាងក៏បានផុសនូវរូបភាពកែវស្រាដែលជាភស្តុតាង មានស្នាមក្រែមជាប់នៅនឹងកែវ ដោយស្វាមីនាងនាំស្រីផ្សេងមកគេងក្នុងខុនដូរបស់គេផងដែរ។

រឿងទាំងអស់នេះហើយ ដែលបានធ្វើឱ្យនាងមានការឈឺចាប់ម្ដងហើយម្ដងទៀតរហូតនាង សម្រេចចិត្ដលែងលះគ្នាដោយមិនស្ដាយស្រណោះ ទោះដឹងថាកូនត្រូវកំព្រាក៏ដោយ តែបើមានឪពុកបែបនេះសម្រាប់កូនរបស់នាងក៏មិនសាកសមនោះដែរ៕

ប្រភព៖ Mgronline 

កូនស្រី Tuck Mayura
កូនស្រី Tuck Mayura
កូនស្រី Tuck Mayura
 Tuck Mayura  និងកូនស្រី
កូនស្រី Tuck Mayura
កែវស្រាស្រីស្នេហ៍នាងផឹក
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388