2022/12/08 at 4:30 PM
Banner Top
មិនសរសើរមិនបាន!  រ៉េត ស៊ូហ្សាណា ស្អាតខ្លាំងក្រោយលេងស្ទាយ៍តែងខ្លួនបែបនេះ

ភ្នំពេញ៖ ដូចដែលបងប្អូនបានដឹងស្រាប់ហើយ អំពីវត្តមានរបស់តារាចម្រៀងវ័យក្មេង សម្លេងផ្អែម រ៉េត ស៊ូហ្សាណា ដែលជាតារាដែលរះ បានប្រហែលជា៥ឆ្នាំកន្លងមកនេះ ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងពួង។

ជាការពិតណាស់ ចាប់តាំងពីបង្ហាញខ្លួននៅលើឆាក The Voice រដូវកាលទី២រួចមក សម្លេងគាំទ្រដែល តារាស្រីរូបនេះទទួលបានគឺមានលើសលប់ រហូតដល់បច្ចុប្បន្នកញ្ញាបានក្លាយទៅជាសិល្បការិនីដែលមានសមត្ថភាពមួយរូប មិន​ត្រឹមតែសមត្ថភាពនៃច្រៀងតែមួយមុខទេ សូម្បីតែរូបសម្បត្តិក៏ស្អាតពីធម្មជាតិផងដែរ។

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា បានបង្ហាញសម្រស់ដ៏ស្អាត​ របស់ខ្លួនទៅកាន់អ្នកគាំទ្រទៀតហើយ ដោយលើកនេះ គឺមកជាមួយនឹងឈុតសម្លៀកបំពាក់បែបសាមញ្ញៗ ដោយអាវសាច់ក្រណាត់ និងសំពត់ខ្លីមួយ គួបផ្សំនឹង រូបរាងដ៏តូចច្រឡឹង សាច់សខ្ចី និងស្នាមញញឹមដែលបង្កប់នូវមន្តស្នេហ៍ ដែលធ្វើឲ្យរូបទាំងនេះកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។

ក្រោយពីបានឃើញរូបនេះហើយអ្នកគាំទ្រក៏សរសើរអំពីសម្រស់របស់ តារាស្រីរូបនេះមិនដាច់ពីមាត់ ដែលមានទាំងទេពកោសល្យ និងរូបសម្បត្តិពិតជាសាកសមនឹងតារាល្បីមួយរូបដូចគេនិយាយមែន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
Banner Content

Related Article

0 Comments

Leave a Comment