2022/12/07 at 12:36 PM
Banner Top
ស្ដាយជំនួស! ក្រុម K-Pop YG Family ពីមុនបែកក្រុមគ្នាអស់ នៅសល់តែសមាជិក ៤នាក់ប៉ុណ្ណោះ

កូរ៉េខាងត្បូង៖ បើរំលឹករាប់ថតក្រោយ កាលពីកំឡុង ៧ ៨ ឆ្នាំមុន អ្នកដែលនិយមគាំទ្រតារាចម្រៀង K-pop របស់កូរ៉េ ច្បាស់ជាស្គាល់ក្រុម YG Family ជាក់ជាពុំខាន ដោយកាលនោះប្រជាប្រិយភាពរបស់ពួកគេមិនចាញ់ក្រុមល្បីៗផ្សេងទៀតនោះទេ ហើយការគាំទ្រដែល YG ខំកសាងនៅឆ្នាំនោះមានក្រុមមិនតិចទេ ដែលទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រជុំវិញសកលលោក ហើយក្រុមនោះរួមាន 2NE1, SE7EN, PSY, Tablo, Epik High និង Lee Hi ផងដែរ។

បច្ចុប្បន្ន ក្រុមដែលបានរៀបរាប់ខាងលើ មួយភាគធំបានដើរចេញពីការគ្រប់គ្រង់របស់ YG ស្ទើរតែទាំងស្រុងទៅហើយ នៅសល់តែតារាប្រហែល ៤នាក់ប៉ុណ្ណោះដែលបន្តជ្រកកោនក្នុងទ្រនំមួយនេះមកដល់សព្វថែ្ង។តែយ៉ាងណាមិញ YG ក៏បានបណ្ដុះបណ្ដាលតារាជំនាន់ថ្មីបន្ថែមទៀតឲ្យទទួលបានការគាំត្រដូចកាលពី ១០ឆ្នាំមុន ដូចជា  Blackpinik, Winner និង Ikon ដែលបច្ចុប្បន្ន ក្រុមនេះហាក់ទទួលបានសន្ទុះការគាំទ្រខ្លាំងពីមិត្តយុវវ័យ៕

  ប្រភព៖ yan.vn ប្រែសម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment