2022/12/10 at 6:47 AM
Banner Top
លាក់ទុកយូរហើយ! ករុណាពេជ្រទម្លាយមូលហេតុដែលមិនចាប់ដៃគូសម្ដែងជាមួយ មាស សុខសោភា

ភ្នំពេញ៖ តាមរយៈបទសំភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក ករុណាពេជ្រ តារាចំរៀងចាស់វស្សារបស់ផលិតកម្មថោនរូបនេះ បានទម្លាយមូលហេតុចម្បងមួយដែលហ្វេនគ្រប់គ្នាចង់ដឹងជាយូរហើយ ហេតុអ្វីគេមិនដែលឃើញលោកចាប់ដៃគូជាមួយ មាស សុខសោភាព ទៀត បន្ទាប់ពីអាល់ប៊ុមចំរៀង I AM SORRY កាលពី១០ឆ្នាំមុន នៅថោនបានបញ្ចប់នោះ។

ក្រោយលាក់ទុកអស់រយៈពេល១០ឆ្នាំ ថ្ងៃនេះករុណាពេជ្របានទម្លាយប្រាប់ថាមូលហេតុដែលលោកឈប់ចាប់ដៃគូជាមួយ សោភាព ព្រោះតែមានពាក្យចាក់រុកពីរង្វង់អ្នកសិល្បៈគ្នាឯងថាលោកតោង សោភាព ដើម្បីល្បី ហើយពួកគេនិយាយថាបើនៅតែបន្តចាប់ដៃគួជាមួយលោកទៀត សោភា ច្បាស់ជាធ្លាក់កូដដែលមិនខាន ហើយនេះគឺជាមូលហេតុដែលលោកឈប់ចេញចម្រៀងរួមគ្នានោះ។

ហើយលោកបន្តទៀតថា ថ្វីបើមិនបានច្រៀងរួមគ្នាក្ដី តែមិត្តភាពក្រៅរង្វង់សិល្បៈ លោកនឹងសោភាពគឺមិនមានរឿងអ្វីនោះឡើយ ពោលគឺជាមិត្តដ៏ល្អនឹងគ្នាដដែល៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388