2022/11/29 at 1:38 AM
Banner Top
រូបស្អាតតែគំនិតអាក្រក់! ផ្អើលពេញបណ្ដាយសង្គម បន្ទាប់ពីកូនសិស្សរបស់ Lisa លួចបន្លំអីវ៉ាន់គេនៅក្នុងហាង

ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសចិនជាច្រើន បានចុះផ្សាយអំពីរឿងអាម៉ាស់របស់តារាប្រុស សាច់សរខ្ចី វ័យក្មេង លោក  Sai Xixi ដែលបានលួចបន្លំទំនិញនៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែង នៅក្នុងប្រទេសចិន។គួរបញ្ជាក់ផងដែលថា លោក  Sai Xixi គឺជាកូនសិស្សរបស់តារា K-Pop ល្បីឈ្មោះកញ្ញា Lisa ផងដែរ។

រឿងរ៉ាវដ៏ក្ដៅគគុកមួយនេះ បានកើតឡើងនៅថ្ងៃទី២៥ នៅក្នុងហាងលក់ខោអាវមួយកន្លែង ហើយបើយោងតាមការថតនូវសកម្មភាពពេលនោះ តារាសម្ដែងប្រុសរូប លោក​បាន​លួច​ចិញ្ចៀន​របស់​គេ​មួយ​វង់ ហើយ​ក៏​បន្លំ​ដើរ​ចេញ​ទៅ​បាត់ធ្វើជាមិនដឹងអ្វី។យ៉ាងណាមិញមិនទាន់ឃើញមានការបកស្រាយណាមួយចេញពីខាងតារាប្រុស វ័យ ២៥ឆ្នាំរូបនេះឡើយ បន្ទាប់ពីវីដេអូនេះត្រូវបានគេចែកចាយតៗគ្នាជិត ៩លានដងឯណោះបើគិតមកទល់ពេលនេះ៕

  ប្រភព៖ Kenh14 ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Comment