2022/12/10 at 4:44 PM
Banner Top
ស្អាតប្លែក! ធ្លាប់តែសក់ធំជាងខ្លួន ពេលនេះសង្ហាមើលសឹងមិនស្គាល់ ក្រោយពេល វី ជីវ័ន្ត សម្រេចកាត់សក់សំពោងចោលខ្ទេច

រាជធានីភ្នំពេញ ៖ ឃើញហើយ នរណាៗក៏ស្ទើរមិនគួរឲ្យជឿ ដោយសារតែ ចាប់ពីប្រឡូកក្នុងការងារសិល្បៈមក តារាពហុជំនាញ លោក វី ជីវ័ន្ត មិនដែលលេចមុខ ក្នុងសក់ខ្លីដូចបុរសធម្មតាឡើយ ហើយក៏ត្រូវគេឯងស្គាល់ស្ទើរគ្រប់គ្នា ក៏ដោយសារតែ សក់សំពោងរបស់លោក តែស្រាប់ ពេលនេះ វី ជីវ័ន្ត ផ្លាស់ស្ទាយ៍មកជាខ្លីបែបនេះ។

គ្រាន់តែឃើញ កាត់សក់ខ្លីភ្លាមៗ អ្នកគាំទ្រម្នាក់ៗ ចាប់អារម្មណ៍នឹងសម្រស់រូបលោកជាខ្លាំង ពោលគឺសង្ហារមិនចាញ់ ការនៅសក់សំពោង គ្រាន់តែថា កាត់សក់ខ្លីបែបនេះ រូបលោក ហាក់ប្រែទៅជាមនុស្សថ្មី មើលសឹងមិនស្គាល់តែម្តង។

គួរបញ្ជាក់ថា ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ រូបលោក មានការស្មុគស្មាញទើបធ្វើឲ្យ រូបលោក យល់ថា ការកាត់សក់ប្តូរស្ទាយ៍បែបនេះ គឺបង្កើនហុងស៊ុយខ្លួនវិញ តែយ៉ាងណាក្តី រូបលោកបន្តថា ប្រសិនបើ ការទុកសក់ខ្លីដូច្នេះ ធ្វើឲ្យខ្លួនមានប្រជាប្រិយភាព ជាងសក់សំពោធ លោកនឹងសក់ខ្លីបែបនេះរហូត ផ្ទុយទៅវិញ ប្រសិនបើ ម្ចាស់ផលិតកម្ម ត្រូវការសក់សំពោធ រូបលោក នឹងទុកសន្សំសក់ឲ្យសំពោធ ដូចមុន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
Banner Content

Related Article

0 Comments

Leave a Comment