2022/12/07 at 6:13 PM
Banner Top
ស្ងាត់ៗ CL វឹលត្រឡប់មកវិញជាថ្មីជាមួយនឹងតំណែងជា Judge ប្រចាំកម្មវិធីប្រកួត Superband

កូរ៉េខាងត្បូង៖ ក្រោយការរំសាយក្រុម តារាចម្រៀងលំដាប់ជួរមុខកាលពីជំនាន់ឆ្នាំ ២០១៥ កញ្ញា CL ស្រាប់តែបាត់ដំណឹងសូន្យតែម្ដង បន្ទាប់ពីមានការរកាំរកូសគ្នា។ ថ្វីបើចែកផ្លូវគ្នាមែនពិតតែកេរ្ត៍ឈ្នោះរបស់នាងហាក់មិនបាត់ទៅតាមពេលវេលាឡើយ ពោលគឺនៅតែមានការគាំទ្រនាងដដែល ហើយអ្នកគាំទ្រកញ្ញាតែងតែសង្ឃឹមថានាងនឹងអាចវឹលចូលប្រឡូកក្នុងវិស័យជាតារា K-Pop នេះវិញ។

យ៉ាងណាមិញកាលពេលថ្មីៗនេះមានដំណឹងលេចលឺថា CL នឹង​ក្លាយជាគណៈកម្មការក្នុង​កម្មវិធី Superband កម្មវិធី​ប្រកួត​របស់​ទូរទស្សន៍ JTBC នៅពេលខាងមុខនេះ នេះបើតាមការរាយការណ៍របស់បណ្ដាញសារព័ត៌មាន Koreaboo ។ ដំណឹងដ៏ក្ដៅគគុកនេះ បានធ្វើឲ្យអ្នកគាំទ្រ CL មានការត្រេកអរជាខ្លាំង ជាមួយនឹងការវឹលត្រឡប់មកវិញជាថ្មីនេះ។

គួរបញ្ជាក់ដែលថានាងត្រូវបានគេជ្រើសរើសធ្វើជា «Producer» ដែល​ចាំ​វាយតម្លៃការសម្ដែង និង​ផ្ដល់នូវ​ការ​កែតម្រូវ និង​ចាត់ចំណាត់ថ្នាក់​ចំពោះ​អ្នក​ប្រកួត​ទាំង​នោះដែលបានចូលរួម៕

  ប្រភព៖ Koreaboo ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Comment