2022/12/07 at 2:34 PM
Banner Top
សូមសរសើរដោយស្មោះ!  ក្រុមគ្រូពេទ្យមួយក្រុមកំពុងនាំគ្នារៀបចំចង្ហាន់ជូនព្រះសង្ឃ ដែលសម្រាកព្យាបាលជំងឺកូវីដ១៩ មើលហើយរំភើបជំនួស

ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា បានបង្ហោះពីសកម្មភាព ដែលក្រុមគ្រូពេទ្យកំពុងតែរៀបចំចង្ហាន់ប្រគេនព្រះសង្ឃដែលកំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកម្រិតស្រាលទួលពង្រ ដែលបានធ្វើឲ្យមហាជនដែលជាអ្នកនិយមតាមដានព័ត៌មានតាមបណ្តាញហ្វេសប៊ុកមានការស្ញើចសរសើរជាខ្លាំងចំពោះទឹកចិត្ត និងការលះបង់របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តធីតាសម្តេចតេជោ ដែលបានចំណាយពេលវេលា និងលះបង់កម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្តង។

សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់

សូមបញ្ជាក់ដែលថា យោងតាមរបាយការណ៍ស្ថិតិប្រចាំថ្ងៃនៃជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមានដល់ទៅ ២៦៣២៩ករណី ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៩០២២នាក់ ខណ:ដែលមានអ្នកទទួលមរណភាពដោយសារតែជំងឺនេះមានចំនួន១៨៣នាក់៕

ចង់ជ្រាបអំពីសកម្មភាពរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា ថាតើមានសកម្មភាពយ៉ាងណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភពរូបភាព: ហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
សកម្មភាពក្រុមគ្រូពេទ្យកំពុងប្រគេនចង្ហាន់
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388