2022/12/07 at 2:01 PM
Banner Top
បុរសជនជាតិចិនម្នាក់ ដែលជាប់ក្នុងទ្រុងដែកអស់រយៈពេល១៧ឆ្នាំ ទីបំផុតត្រូវបានដោះលែងវិញ

ចិន៖ បុរសជនជាតិចិនមានជំងឺផ្លូវចិត្ដម្នាក់ ឈ្មោះ Xiao Guo អាយុ ៣៧ឆ្នាំ ដែលត្រូវបានឪពុករបស់គាត់បង្ខំចិត្ដឃុំទុកក្នុងទ្រុងដែកអស់រយៈពេល ១៧ឆ្នាំមកនេះ ទីបំផុតត្រូវបានដោះលែងវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Xiao ត្រូវបានឪពុករបស់គាត់ឈ្មោះ Lao Guo សម្រេចបង្ខាំងទុកក្នុងទ្រុងដែកយ៉ាងដូច្នេះ គឺបន្ទាប់ពីគាត់ចាប់ផ្ដើមមានអំពើឃោរឃៅកាន់តែខ្លាំងឡើងៗ និងបានព្យាយាមដុតផ្ទះរបស់គ្រួសារទាំងមូល ដែលស្ថិតក្នុងទីក្រុង Hohhot នៃប្រទេសចិន។

ក្រោយមក លោក Lao បានយកលោក Xiao (កាលមានអាយុ ២០ឆ្នាំ) ទៅឲ្យគ្រូពេទ្យក្នុងតំបន់ជួយព្យាបាលជំងឺផ្លូវចិត្ដ បន្ទាប់ពីគាត់បានប្រព្រឹត្តិអំពើឃោរឃៅបន្ថែមទៀត គឺបានបណ្ដាញសមាជិកគ្រួសារម្នាក់ ដោយប្រើកាំបិតផ្ទះបាយ។ តែទោះជាយ៉ាងណា គ្រួសាររបស់គាត់មិនមានលទ្ធភាពបង់ថ្លៃព្យាបាលថ្លៃៗទេ ហើយដោយសារខ្លាចគាត់ប្រព្រឹត្ដិបទឧក្រិដ្ឋណាផ្សេងទៀត ទើបឪពុកគាត់សម្រេចឃុំក្នុងទ្រុងដែកតែម្ដង។

យ៉ាងណាមិញ កាលពីសប្ដាហ៍មុននេះ ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានដឹងដំណឹងនេះ ហើយបានរំដោះលោក Xiao ចេញពីទ្រុង រួចបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យមិនទាន់បានបង្ហាញពីការធ្វើរោគវិនិច្ឆ័យរបស់គាត់ ថាត្រូវចំណាយអស់ប៉ុន្មាននៅឡើយទេ ប៉ុន្ដែទន្ទឹមនឹងនេះ យុទ្ធនាការរៃអង្គាសប្រាក់សម្រាប់ការព្យាបាល បានចំនួន ៣ម៉ឺនយ័ន ឬប្រមាណ ៤,៦០០ដុល្លារអាមេរិក ហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក Xiao 
លោក Xiao 
លោក Xiao 
សកម្មកភាពរំដោះលោក Xiao
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388