2022/12/09 at 7:32 PM
Banner Top
ក្មេងៗសុំចាញ់! តារាស្រីវ័យ ៧០ឆ្នាំម្នាក់ តមបាយជាង២០ឆ្នាំ ដើម្បីថែរក្សាសម្រស់

ហុងកុង៖ តារាស្រីវ័យ ៧០ឆ្នាំ អ្នកនាង Yang Li Bing កើតនៅឆ្នាំ ១៩៥៧​ ជាតារាជើងចាស់ផ្នែកសម្ដែងដែលមានប្រជាប្រិយភាពជាងគេរឿងថែរក្សាសម្រស់ នោះក៏ព្រោះតែអ្នកនាងជ្រើសយករបបអារហារដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯង តាំងពីវ័យ២០ឆ្នាំមកម្លេះ។

Yang Li Bing ថ្វីបើស្ថិតក្នុងវ័យ៧០ឆ្នាំយ៉ាងក្ដី តែជារឿងគេឃើញអ្នកនាង ការ​រាំ​របាំ​ដ៏​ទន់​ល្វតល្វន់ និង​រស់រវើក​គួរជាគយគន់ ដែលកម្រមានអ្នកអាចធ្វើដូច។ តារាស្រី តួរឯករឿងយុទ្ធិសិល្ប​ឥន្ទ្រី​ទេព​ រូបនេះបានសម្រេចចិត្តបន្តជីវីតនៅលីវដោយពុំខ្វាយខ្វល់ពីរឿងជីវិតគូរនោះឡើយ ពោលគឺរីករាយក្នុងជីវិតឯករាជទាំងការរស់នៅ នឹងការដើរហើរផងដែរ។

តាមការបញ្ជាក់របស់អ្នកនាង បានបង្ហើបឲ្យដឹងថារូបមន្តដែលធ្វើឲ្យសម្រស់អ្នកនាងនៅតែក្មេងជាងវ័យនោះ គឺការតមបាយសរយះពេលជាង២០ឆ្នាំមកហើយ ហើយញ៉ាំតែទឹកប៉ុណ្ណោះ ចំណែកពេល​ថ្ងៃ​នាង​ញ៉ាំ​ស៊ុប​មាន់ ​យប់​ញ៉ាំ​សាច់ និង​ផ្លែ​ប៉ោម​មួយ ក្រោយ​ម៉ោង​៥​ល្ងាច គឺ​លោក​ស្រី​មិន​ញ៉ាំ​អ្វី​ទៀត​ទាំង​អស់៕

  ប្រភព៖ tuvinews ប្រែសម្រួល៖ ​មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Comment