2022/12/07 at 1:10 PM
Banner Top
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ

សាកសពអ្នកជំងឺកូវីដ១៩ រាប់រយនាក់បានអណ្តែតពាសពេញផ្ទៃទឹកនៃទន្លេដ៏ ល្បីល្បាញនិងមានបារមី គឺទន្លេគង្គា។ អ្នកស្លាប់ដោយសារវីរុសកូវីដមានចំនួនច្រើនលើសលប់ ធ្វើឱ្យខ្វះខាតកន្លែងសម្រាប់បូជា ទើបបានជាគេត្រូវបោះសពចូលក្នុងទឹក ទន្លេគង្គានេះតែម្តង។ពលរដ្ឋមូលដ្ឋានដែលរស់នៅជិតទន្លេគង្គា បានត្អូញត្អែរថា ពួកគេមានការលំបាកណាស់ដោយត្រូវដើរកាត់សាកសពដើម្បីទៅងូតទឹកនៅក្នុងទន្លេ។

ចំណែកសាកសពដែលស្អុយរលួយ ត្រូវបានសត្វឆ្កែ និង បក្សីយកសុីជាអាហារ។ពលរដ្ឋឥណ្ឌាបានអះអាងថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ បង្ហាញដោយរដ្ឋាភិបាលគឺខុសពីចំនួនពិតឆ្ងាយណាស់។ អ្នករស់នៅក្នុងតំបន់ Uttar Pradesh ជិតទន្លេគង្គាបានបញ្ជាក់ថា សាកសពអ្នកជំងឺត្រូវបានគេយកមកបោះចូលក្នុងទឹកទន្លេនេះជារៀងរាល់ថ្ងៃ ពោលគឺមិនមានថ្ងៃណាដែលថាមិនមានសាកសពអណ្តែតស្អុយពេញទឹកនោះទេ៕

ប្រភព៖ Dailymail  

Banner Content

Related Article

0 Comments

Leave a Comment