2022/11/29 at 2:10 AM
Banner Top
អត់មើលគេមើលឯងសោះ! Taew ត្រូវ​គេ​រិះ​គន់ផ្អើលប្រទេស ក្រោយធ្វើខួប​កំណើត​សប្បាយអឺងកងមិនខ្វល់ពីកូវីដ

ថៃ៖ ដូចដែលលោកអ្នកបានដឹងស្រាប់មកហើយ ជំងឺកូវីដ១៩ បានរាលត្បាតឆ្លងស្ទើរតែទូទាំងពិភពលោកទៅហើយ មិនថាតែកម្ពុជានោះទេ តួយ៉ាងប្រទេសថៃក៏មិនណយប៉ុន្មាននោះដែរ ពោលគឺចំនួនអ្នកស្លាប់ នឹងអ្នកឆ្លងកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រប់គ្នានៅប្រទេសថៃ ម្នាក់ៗមានការព្រួយបារម្ភជាខ្លាំងពីជំងឺឆ្លងមួយនេះ ដោយមិនហ៊ានមានការជួបជុំអ្វីនោះឡើយ ដោយរក្សាកម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែប្លែកអ្វីតែដារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ កញ្ញា Taew Natapohn បែរជារៀបចំកម្មវិធីជួបជុំជប់លៀងសប្បាយអឺងកងសម្រាប់ថ្ងៃកំណើតរបស់នាងទៅវិញ ខណៈ​ប្រទេស​នេះ​កំពុង​រង​ការ​វាយ​លុក​ពី​ជំងឺ​កូវីដ​១៩​ជា​ខ្លាំង។

ហើយនេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីវ័យ ៣២ឆ្នាំរូបនេះត្រូវប្រជាជនរិះគន់នោះ គឺមានបញ្ហាជាច្រើនលើកច្រើនសាររួចមកហើយ ខណៈរឿងចាស់នោះគឺនាងត្រូវជាប់ឃុំខ្លួនធ្វើចត្តាឡីស័ក​ តែនាង​បែរជាដើរហើរ​ទៅ​ថត​រូប​នៅ​ហាង​កាហ្វេ​ខាង​ក្រៅ​ទៅវិញ ចំណែកមិត្តប្រុសនាងវិញក៏ប្រជាជនថៃមុខទុកមុខឲ្យដែរ ខណៈលោកក៏ចូលរួមកម្មវិធីខួបកំណើតនោះដែរ៕

  ប្រភព៖ Eva ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Comment