2022/12/07 at 2:26 PM
Banner Top
សង្ស័យពុលស្រាស! បន្ទាប់ពីមានស្លាប់បន្តបន្ទាប់ ឡើងដល់១១នាក់ហើយ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រោយលួចស្រាសផឹកកំដរបុណ្យសព

ខេត្តកណ្តាល៖ មកត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ មនុស្សមនុស្សនាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដែលត្រូវបានគេសង្ស័យថាពុលស្រាស បន្ទាប់ពីជនរងគ្រោះបាននាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ។ ទីតាំងកើតហេតុ ស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ  លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា មានប្រជាពលរដ្ឋមួយប្រមាណ២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យសព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសក្ដែងៗរួចមកហើយពីការផ្អាកលក់ស្រា និងផ្អាកលួចផឹកស្រាយ៉ាងណាក្ដី។ 

ករណីលួចលក់ស្រានេះដែរ អាជ្ញាធរបានចុះទៅប្រមូលស្រាសទាំងអស់ពីតូបប្រមាណ២០នៅតាមមូលដ្ឋាន ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រាស ទើបដាក់ការសង្ស័យថា មកពីសារធាតុនេះទើបបង្ក ឲ្យមនុស្សពុលស្លាប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ។

ចំណែកម្ចាស់តូបលួចលក់ស្រាសទាំងអស់ ត្រូវបានធ្វើកិច្ចសន្យាឈប់លួចលាក់លក់ស្រា ក្នុងកំឡុងពេលវិធានការទប់ស្កាត់កូវីដ១៩នេះ បើសិនហ៊ានលួចលក់ទៀត នឹងចាត់វិធានការតាមផ្លូវច្បាប់មិនខាន ហើយទីតាំងផលិតស្រាសទាំងអស់ ក៏ត្រូវបានចុះពិនិត្យ និងណែនាំ ព្រមទាំងបានផ្អាកបណ្ដោះអាសន្នសិន។ ប្រសិនបើរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ។

លោកអភិបាលស្រុក កន សុកកយ បញ្ជាក់ទៀតថា មរណភាពរបស់ជនរងគ្រោះមានជាបន្តបន្ទាប់ ផ្អែកលើស្ថានភាពសុខភាពរបស់ពួកគាត់ ដោយអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ស្របពេលអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ។

លោក កន​សុកកយ បានបន្តទៀតថា៖ បន្ទាប់ពីស្លាប់ភ្លាម មន្ត្រីសុខាភិបាលបានចុះទៅយកសំណាកពិនិត្យភ្លាមៗផងដែរ ក្រែងលោស្លាប់ដោយសារកូវីដ ប៉ុន្តែជាលទ្ធផលគឺ អវិជ្ជមាន។ លោកក៏បានរៀបចំប៉ុស្តិ៍សុខភាពមួយនៅភូមិកើតហេតុតែម្ដង ដើម្បីជាភាពងាយស្រួលដល់អ្នកដែលដឹងខ្លួនថា ធ្លាប់បានផឹកស្រាសកន្លងមក ត្រូវរួសរាន់ស្ម័គ្រចិត្តមកពិនិត្យសុខភាពឲ្យបានរួសរាន់ ចៀសវាងកើតមានបញ្ហាធំទើបរត់រកពេទ្យ៕

ប្រភព៖ FN

Banner Content

Related Article

0 Comments

Leave a Comment