2022/12/07 at 5:31 PM
Banner Top
លើសពីអាណិត! កើតមហារីកគ្រាប់ឈាមតាំងពីតូច តស៊ូធ្វើជាអ្នកដឹកជញ្ជូនរកប្រាក់ចិញ្ចឹមឪពុក ពេលនេះជំងឺធ្វើទុក្ខដេកពេទ្យស្តូកស្ដឹងកំពុងស្វែងរកជំនួយ

ប្អូនប្រុសម្នាក់ តស៊ូធ្វើការដោយកម្លាំងញើសឈាមខ្លួនឯង ដោយមិនគិតពីការលំបាក រហូតធ្លាក់ខ្លួនគេងឈឺនៅលើគ្រែ។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Ly Kimseang កាលពីថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២១។ប្អូនប្រុស Heng Lyhour ត្រូវបានគេស្គាល់ថាជាបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន FoodPanda ដែលប្អូនប្រុសមានជម្ងឺមហារីកគ្រាប់ឈាមតាំងពីតូច និងមានកាយសម្បទាមិនប្រក្រតីតាំងពីក្មេង ប៉ុន្តែប្អូនប្រុសបានតស៊ូធ្វើការ ដោយមិនបានគិតពីការលំបាកដើម្បីផ្គត់ផ្គង់ជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងឳពុករបស់ខ្លួន។ ប៉ុន្តែនាពេលថ្មីៗនេះ ប្អូនប្រុសបានធ្លាក់ខ្លួនឈឺម្តងទៀត ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ តើជីវិតប្អូនប្រុសនឹងទៅជាយ៉ាងណាបើរូបខ្លួនដែលជាអ្នករកប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារគេងឈឺនៅក្នុងពេទ្យ រីឯឳពុករបស់ខ្លួនក៏ជរាទៀត។

ក្នុងពេលដ៏លំបាកនេះ សង្ឃឹមថាមានការជួយសង្គ្រោះពីសំណាក់បងប្អូនជិតឆ្ងាយ ចំពោះររូបគាត់ដែលជាក្មេងមានការតស៊ូនៅក្នុងជីវិត ហើយក៏សង្ឃឹមដែរថា ប្អូនប្រុសនឹងបានជាសះស្បើយឆាប់ៗ ៕

Banner Content

Related Article

0 Comments

Leave a Comment