2022/12/08 at 8:02 AM
Banner Top
រំជួលចិត្ត! កម្មការិនីរោងចក្រ មានផ្ទៃពោះម្នាក់រៀបរាប់ទាំងអួលដើម.ក ក្រោយជាសះស្បើយជំងឺកូវីដ១៩ (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះកម្មការិនីរោងចក្រ មានផ្ទៃពោះមួយរូបបានរៀបរាប់ទាំងទឹកភ្នែកហូរ អួលដើមក ក្រោយពេលខ្លួនជាសះស្បើយពីជំងឺកូវីដ១៩ ខណៈពេលដែលប្តីរបស់ខ្លួននៅសម្រាកនៅព្យាបាលនៅឡើយ។

ដោយឡែក កម្មការិនីរោងចក្ររូបនេះមានឈ្មោះថា ហៀង ស្រីនាង មានផ្ទៃពោះ៨ខែ១៥ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្តែប្តីរបស់ខ្លួនបែរជាមិនទាន់ជាសះស្បើយទៅវិញ ដែលនេះគឺជាភាពដ៏លំបាកមួយដែល អ្នកនាងត្រូវរស់បែកពីប្តីមួយរយៈ ដោយមានតែបន់ស្រន់ និងរង់ចាំប្តីខ្លួនឆាប់ជាសះស្បើយពីជំងឺកូវីដ ហើយត្រឡប់មករស់នៅជុំគ្នាវិញប៉ុណ្ណោះ។

ជាចុងក្រោយ កម្មការិនីរោងចក្ររូបនេះ ក៏បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន​ ម៉ាណែត និងឯក ឧត្តម ហ៊ុន ម៉ានី ដែលបានរៀបចំចាត់ចែង កន្លែងសម្រាកព្យាបាលដែលមានផាសុខភាពបែបនេះនោះ។

យ៉ាងណាមិញ ខ្មែរឡូតសូមជូនពរឲ្យអ្នកនាង មានសុខភាពល្អ រឹងមាំ និង ជូនពរដល់ប្តីដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយដើម្បី ឆាប់បានទៅមើលថែប្រពន្ធវិញផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

កម្មការិនីរោងចក្រមានផ្ទៃពោះ ដែលបានជាះស្បើយពីជំងឺកូវិដ១៩
កម្មការិនីរោងចក្រមានផ្ទៃពោះ ដែលបានជាះស្បើយពីជំងឺកូវិដ១៩
កម្មការិនីរោងចក្រមានផ្ទៃពោះ ដែលបានជាះស្បើយពីជំងឺកូវិដ១៩

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Comment