2022/12/07 at 5:40 PM
Banner Top
២០២១ សាហាវជាង ២០២០! បើកឆាក ២០២១​ ភ្លាម បុគ្គលល្បីៗក្នុងស្រុកខ្មែរ  កំពុងតែមានបញ្ហា បន្តកន្ទុយគ្នាឥតដាច់

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាជ្រាបហើយ លើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃមកនេះ មានបញ្ហាចម្រូងចម្រាស់ជាច្រើន កើតឡើងជាបន្តបន្ទាប់ អស់ពីរឿងមួយ ចូលរឿងមួយទៀត​ តែក្នុងសំណុំរឿង១​ ទៅ២តែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ គេក៏ឃើញមាន បុគ្គលប៉ុន្មាននាក់នេះ មានមុខមានមាត់ ក្នុងសង្គម នរណាក៏គេស្គាល់តែ ចៃដន្យអ្វី មកមានបញ្ហាក្នុងពេល ប្រហាក់ប្រហែលគ្នា តែម្តង ដែលធ្វើឲ្យមហាជន ប្រើបណ្តាញសង្គមវីវក់ ព្រោះមានបញ្ហាកើតឡើង ដោយនឹកស្មានមិនដល់ ជាច្រើន ដូចជា បុរសល្មោភស្រី កូនប្រសារប្រុសជួយចូកជួយចែវ ប្រពន្ធវែកមុខស្រីកណ្តាន់ប្តី ជាដើម។

បើចង់ដឹងឲ្យកាន់តែច្បាស់ថា បុគ្គលល្បីឈ្មោះក្នុងសង្គម ដែលកំពុងតែមានបញ្ហានេះ ជានរណាខ្លះ តោះទៅមើលរូបភាពខាងក្រោម ៖

១.ឧកញ៉ា ហេង សៀ ៖ ម្ចាស់ក្រុមហ៊ុនកញ្ចក់ និងជាម្ចាស់ជំនួញជាច្រើនទៀត កំពុងមានបញ្ហា ក្រោយពេល រូបលោក បានដាក់ពាក្យបណ្តឹង ចំពោះពិធីការិនីប៉ុស្ត MY TV តែត្រូវប្តឹងបកវិញ ជាមួយ ករណីរំលោភសេពសទ្ទេវៈ ធ្វើឲ្យផ្អើលអស់មហាជន តុលាការកំពុង ធ្វើការស្រាវជ្រាវ ខណៈពេលនេះ រូបលោក បានបញ្ជាក់ថា ខ្លួនកំពុងមានរបួសសម្រាកនៅមន្ទីរពេទ្យ។

ឧកញ៉ា ហេង​ សៀ

២.ឧកញ៉ា ឃន ឈុនដារ៉ា និងភរិយា៖ ម្ចាស់ហាងកាហ្វេ Tube និង Koi ព្រមទាំងភរិយា ត្រូវបានចាប់ខ្លួនថ្មីៗក្នុងថ្ងៃតែមួយ ដោយត្រូវចោទប្រកាន់ រួមគំនិតជាមួយឪពុកក្មេក ឧកញ៉ា ហេង សៀ ជួលមនុស្សថតរូបអាសអាភាស បង្កើតភស្តុតាងក្លែងក្លាយបន្លំភ្នែកមហាជន បង្ខូចកេរ្ត៍ឈ្មោះ ពិធីការិនី មាន រីតាពេជ្រ៕

ឧកញ៉ា ឃន ឈុនដារ៉ា 
ភរិយា ឧកញ៉ា ឃន ឈុនដារ៉ា 

៣.លោកជំទាវ ខុង លីសុីអាណា ៖ ភរិយាលោកឧកញ៉ា ដួង ងៀប ស្នើសុំទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារនិងស្វាមីរួមគំនិតគ្នាធ្វើបាប តាមរយៈសន្និសីទកាសែតថ្មីៗនេះ៕

លោកជំទាវ ខុង លីសុីអាណា
ព្រះតេជគុណ ឌួង ឆាយ
លោកស្រី ដេត ម៉ាលីណា
លោកឧកញ៉ា ដួង ងៀប

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Comment