2022/11/29 at 2:32 AM
Banner Top
ក្រលុយតែមិនក្រទឹកចិត្ត!រើសកាបូបទុកឲ្យគេហើយ ម្ចាស់ឲ្យលុយមិនយក បែរជាថែមត្រីបន្ថែមឲ្យទៀត

កណ្តាល៖ ល្អអីល្អយ៉ាងនេះ មិនធា្លប់បានដឹងពីមុនសោះ ថាមានបងប្អូនខ្មែរ ចិត្តធម៌យ៉ាងនេះ ជ្រុះកាបូបមានសុទ្ធតែលុយ កាតធនាគារ របស់មានតម្លៃ ប៉ុន្តែមិនស្រេកឃ្លាន ប្រគល់ឲ្យម្ចាស់ដើមវិញ ដោយមិនគិតគុណអ្វីសោះ។

សំណាងធំហើយ អ្នកជ្រុះម្នាក់នេះ ចេះប៉ះចំ អ្នករើសបាន មានចិត្តបុណ្យ ចិត្តធម៌ មិនយករបស់គេ ធ្វើជារបស់ឯង មិនត្រឹមតែ រក្សាទុកឲ្យម្ចាស់ ដូចដើមទេ ថែមទៀតខលតាមទូរសព្ទឲ្យ មកយកថែមទៀត មិនតែប៉ុណ្ណោះ ទោះម្ចាស់កាបូប ជូនថវិកា យ៉ាងណាក៏ដោយ ក៏មិនទទួលយកដែរ តែផ្ទុយទៅវិញ យកត្រីឲ្យម្ចាស់កាបូប​ ទុកហូបបន្ថែមទៀត។ 

អ្នកបាត់កាបូប

គួរបញ្ជាក់ថា ថ្មីៗនេះ នារីម្នាក់ បានបង្ហោះ រៀបរាប់យ៉ាងដូច្នេះថា ៖នាងខ្ញុំសូមអរគុណលោកពូនិងនាក់មីង ខ្លាំងបំផុត សុំសរសើរទឹកចិត្តពូនិងមីងណាស់ គាត់រើសបានកាបូបដៃរបស់ខ្ញុំនៅម្ដុំផ្លូវចូលសេវេនអេនជី តាមផ្លូវជាតិលេខ8A ដែលក្នុងនោះមានប្រាក់ដុល្លារនិងខ្មែរ40មុឺនរៀល កាតគ្រីម៉ូតូ020 បណ្ណបើកបរយានយន្ត អត្តសញ្ញាណប័ណ្ណ កាតATM កាតកន្លែងការងារ ប័ណ្ណចាក់វាក់សាំង គាត់បានតេមកលេខទូរសព្ទប្រាប់ខ្ញុំថាគាត់រើសបានកាបូបខ្ញុំ (គាត់ស្គាល់លេខខ្ញុំព្រោះក្នុងកាបូបដៃខ្ញុំមានក្រដាសទ្រូម៉ានីវេលុយ)ខ្ញុំពិតជាអរគុណពូនិងមីងខ្លាំងបំផុត ។ ខ្ញុំបានជូនប្រាក់ទៅគាត់មិនព្រមទទួលជាដាច់ខាត មិនត្រឹមតែប៉ុណ្ណោះគាត់បានអោយត្រីមកខ្ញុំថែមទៀតគាត់ថាបើមិនទទួលយកគាត់ខឹងហើយ សូមសរសើរទឹកចិត្តពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធនេះណាស់….. ខ្ញុំសូមជូនពរអោយក្រុមគ្រួសាររបស់លោកពូ និងមីងជួបតែក្ដីសុខនិងមានតែសំណាងល្អរហូត#គម្រូដ៏ល្អប្រពៃ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Comment