2022/12/07 at 2:22 PM
Banner Top
ស្ងាត់ៗ Yang Mi រក្សាបានតំណែងរាជិនី​ពាណិជ្ជកម្ម​ចិនដែលមានតម្លៃខ្លួនខ្ពស់ដាច់គេ

ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានចិន  Sina បានបញ្ជាក់យ៉ាងដូចចេ្នះថា Yang Mi បានក្លាយជាតារានាំមុខគេ ដោយវ៉ាដាច់តារាជើងចាស់ តារារះថ្មី រហូតក្លាយខ្លួនជាតារាដែលមានឈ្មោះក្នុងតារា​តម្លៃ​ពាណិជ្ជកម្ម​របស់​តារា​ចិន​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែលតម្លៃខ្លួនខ្ពស់ដាច់គេទូទាំងហុងកុង។

សារព័ត៌មានខាងលើក៏បានបង្ហើបឲ្យដឹងដែលថានៅលើតារាងបោះឆ្នោត តារាស្រីវ័យ ៣៣ឆ្នាំរូបនេះទទួលបានពិន្ទុខ្ពស់ជាងគេ ពោលគឺទទួល​បាន ៩១.៨៤​ពិន្ទុ ដែលពិន្ទុនេះខ្ពស់​ជាង Dilireba និង Yang Zi ដែលធ្វើឲ្យ Yang Mi ឈរលំដាប់​លេខ១ វ៉ាដាច់តារាល្បីៗផ្សេងទៀត។ចំណែកភាពយន្តដែលអ្នកនាងកំពុងទទួលថតមានពីរឿង រឿងទី១មានចំណងជើងថា  Storm Eye និង​ភាពយន្តទីពិរមានឈ្មោះថា A Writer’s Odyssey។ ចំណែកកុងត្រាធំដែលនាងកំពុងតែក្ដោបក្ដាប់នោះរួមមាន  Estee Lauder, Versace, Michael Kors, PIAGET, Crocs និង Adidas។ ហើយនេះជាមូលហេតុដែលនាងរិតតែទទួលបានភាពល្បីល្បាញ និងមានចំណូលខ្ពស់បំផុត៕

  ប្រភព៖ news.zing.vn ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Comment