2022/12/01 at 2:12 PM
Banner Top
សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ខេត្តទាំង ១៦ នឹងមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង ភ្លៀងធ្លាក់ស្ទើរគ្រប់ទិសទី

តាមរយៈការវិវត្តន៍ជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ បណ្ដុំសម្ពាធទាបរួមជាមួយនឹង ខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ – ១៦ ខែឧសភា ឆ្នាំ២០២១។ ចំពោះស្ថានភាពនេះ បានបង្កឲ្យខេត្តចំនួណ ១៦ រងឥទ្ធិពលដោយមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មាន ល្បឿនខ្លាំង ( ខ្យល់មុខកាត់ Wind Shears) ពី ១០ – ២០ ម៉ែត្រក្នុងមួយវិនាទី រីឯនិងផ្ទៃសមុទ្រគឺមានរលកមធ្យម។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។

ខេត្តទាំង ១៦ នោះរួមមាន ៖ ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅតំបន់ជួរភ្នំដងរែក។ តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ រួមមាន ៖ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តកោះកុង ៕

ប្រភព៖ Sabay

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

បានទាំងព្រម! ក្រៅពីច្រៀងបានយ៉ាងពិរោះ ព្រះនាងតូច ជេនណា ក៏ចេះរាំយ៉ាងប៉ិនប្រសប់ផងដែរ(មានវីដេអូ)
សូមប្រយ័ត្ន! មានជនខិលខូចបង្កើតផេកឲ្យដូច តាចេក ដើម្បីឆបោកលុយពីមហាជន ដោយផុសស្នើសុំជំនួយ
សង្ហារម្លេះ! ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ កំពុងឆក់យកប្រជាប្រិយភាព ពីអ្នកលេងបណ្ដាញសង្គម ជាពិសេសស្រីៗ
កុំចេះតែហ៊ាន! ប្រជា​ការពារ​ម្នាក់ ស្លៀកពាក់​ដូច​នគរបាល​ជាតិ ថត​វី​ដេ​អូ​ច្រៀង​បង្ហោះ​លេងលើ TikTok ត្រូវស្នងការ​ខេត្តបាត់ដំបង ហៅ​មកអប់រំ
ស្អាតប្លែក! ធ្លាប់តែសក់ធំជាងខ្លួន ពេលនេះសង្ហាមើលសឹងមិនស្គាល់ ក្រោយពេល វី ជីវ័ន្ត សម្រេចកាត់សក់សំពោងចោលខ្ទេច
telegram : 066 74 3388