2022/12/07 at 1:41 PM
Banner Top
កូវីដអែបគៀន! អត់ខ្លាចស្លាប់សោះ ប្រជាជនឥណ្ឌារាប់ពាន់នាក់ ប្រមូលផ្តុំគ្នាកកកុញ ដង្ហែសពអាចារ្យមូស្លីម ដោយមិនខ្លាចពីការឆ្លងកូវីដ១៩ (មានវីដេអូ)

ឥណ្ឌា៖ ពិធីបុណ្យសពមួយរបស់អាចារ្យមូស្លីម​នៅក្នុងក្រុង Badaun រដ្ឋ Uttar Pradesh ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ បានក្លាយជាប្រធានក្តៅដែលអាចព្រឹត្តិការណ៍មហាចម្លងនៃវីរុសកូវីដ១៩​ស្របពេលដែលរដ្ឋមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា។ គួរបញ្ជាក់ផងដែរ ប៉ូលីសនៅក្នុងរដ្ឋ Uttar Pradesh ក៏បានធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះផងដែរ ក្រោយមានការរាយការណ៍ព័ត៍មានដំបូងនៃព្រឹត្តិកាណ៍នេះ កាលពីថ្ងៃច័ន្ទនេះ។

អាចារ្យខាងលើមានឈ្មោះថា Abdul Hamid Mohammad Salimul Qadri បានទទួលមរណភាពកាលពីរសៀលថ្ងៃអាទិត្យ។

ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មានមនុស្សរាប់ពាន់នាក់បានមកពីផ្នែកផ្សេងៗនៃរដ្ឋ Uttar Pradesh ទៅកាន់ ក្រុង Badaun ដោយបានរំលោភបំពានច្បាប់គម្លាតសង្គម និងច្បាប់បិទខ្ទប់ ។ ប្រជាជនឥណ្ឌារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅវិហារអ៊ីស្លាមដែលសាកសពរបស់អាចារ្យខាងលើ ត្រូវបានតម្កល់ទុកជាសាធារណៈ។

ក្នុងនោះ គេសង្កេតឃើញថា មានមនុស្សមួយចំនួនតូចបំផុតបានពាក់ម៉ាស់នៅក្នុងហ្វូងមនុស្សច្រើនបែបនេះ ដោយគ្មានការជូនដំណឹងដល់សមត្ថកិច្ចអាជ្ញាធរប៉ូលីសនោះទេ។ តាមរយៈទិដ្ឋភាពពីលើអាកាស បានបង្ហាញមនុស្សប្រមូលផ្តុំគ្នាកកកុញណែនណាន់តាន់តាប់ ។

រូបភាពនៃព្រឹត្តិការណ៍ដែលបានបែកធ្លាយពេញបណ្តាញសង្គមនេះ បាននាំឱ្យមានការភ័យខ្លាចក្នុងការគ្រប់គ្រងនៃការឆ្លងវីរុសជាទ្រង់ទ្រាយធំថែមទៀត។

ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid  អាជ្ញាធររដ្ឋ Uttar Pradesh បានដាក់កម្រិតចំនួនប្រជាជននៅឯពិធីបុណ្យសពត្រឹមតែ 20នាក់ប៉ុណ្ណោះ។ ការផាកពិន័យចំពោះការមិនពាក់ម៉ាស់ក៏តឹងរឹងផងដែរ ដែលត្រូវពិន័យ ១០០០ រូពី ចំពោះការល្មើសបម្រាបលើកដំបូងនិង ១០,០០០ រូពី សម្រាប់ការប្រព្រឹត្តបទល្មើសជាលើកទី២។

យោងតាមប្រភពរបស់ប៉ូលីសឥណ្ឌា ប្រាប់សារព័ត៍មាន NDTV ដូច្នេះថា​៖ ករណីទាំងនេះ ត្រូវបានប្តឹងប្រឆាំងនឹងជនដែលមិនស្គាល់មុខ ស្ថិតនៅក្រោមច្បាប់ស្តីពីរោគរាតត្បាត។ យើងកំពុងមើលវីដេអូដើម្បីប្រមូលភ័ស្តុតាង និង ចាត់វិធានការតឹងរឹងដាក់ទោសពិន័យ ចំពោះអ្នកដែលត្រូវបានរកឃើញថាបានរំលោភលើច្បាប់ប្រឆាំងកូវីដ១៩៕

ប្រភព៖ NDTV

Banner Content

Related Article

0 Comments

Leave a Comment